លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ

ដោយៈ CCK ខេត្តសៀមរាប ថ្ងៃទី 04 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 09:18 នាទី ចំនួនអានៈ 2511

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ ជា​ប្រព័ន្ធ ​ហើយ​ជា​ពិសេស​មាន​ការបើក​ដៃ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ពី​សំណាក់​លោក  ​យូ សុធា ដែល​ជា​មេ​ប៉ុស្តិ៍​ព្រំដែន អន្តរជាតិ​ដាក់​ដាំ ​ដែល​មិនគួរ​ថ្នាក់លើ​មើលរំលង​នោះទេ ។​

​បើ​តាមប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា ​ក្រុម​​​ឈ្មួញ​អាច នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​ ចូលមក​​ស្រុក​ខ្មែរ​ដូចជា ៖ ​ប្រេង​សាំង​ ទំនិញ​ចាប់ ហួយ​គ្រប់​ប្រភេទ នំ​កញ្ចប់  ​មី គ្រឿង​កំប៉ុង  ​ប្រេង​សណ្តែក ទឹក​ស៊ុប សាច់​ជ្រូគ និង​ស្រា​បៀរ​ជាដើម……។​

​ប្រភព​បាន​ឱ្យដឹងទៀតថា ​លោក ញ៉ែម វ៉ាន់​នី ដែល​ជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី និង​លោក តូច យន់ ស្នងការរង​ទទួលបន្ទុក កិច្ចការ​ព្រំដែន​ប្រហែលជា​អាច​ទទួលបាន​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​លោក យូ សុធា នោះ​ក៏​អាច​ថា​បាន ទើប​បណ្តោយឱ្យ មន្ត្រី​រូប​នេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ជាន់ឈ្លី​កំណែទម្រង់​ថ្នាក់លើ​យ៉ាង​ព្រហើន ដែល​គួរតែ​ក្រសួង​មហាផ្ទៃ​ពិនិត្យ​ពី​ការ​អ​សមត្ថ ភាព​របស់ ស្នងការរង តូច យន់ និង​ស្នងការ​ខេត្ត​មណ្ឌល​គី​រី ញ៉ែម វ៉ាន់​នី ដែល​សំបូរ​រឿងអាស្រូវ និង​កំពុង​ប្រញាប់ ប្តឹង​ពី​មន្ត្រី​ក្រោម ឱវាទ​ពីបទ​ពុករលួយ និង​បក្ខពួក​គ្រួសារ​និយម​នេះ​ផង ។​

​មាន​ការលើកឡើង​ពី​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​ខេត្ត​នេះ​ថា លោក​ យូ សុធា ក្នុងនាម​ជា​ប្រធាន​ប៉ុស្តិ៍​ព្រំដែន​អន្តរជាតិ​ទ្វេភាគី ដាក់​ដាំ​ កំពុងតែ​ក្រអឺតក្រទម​យ៉ាង​ល្បីឈ្មោះ​បំផុត​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​គាបសង្កត់​លើ​ញើស​ឈាម​ប្រជាពលរដ្ឋ និង​ឈ្មួញ​ប្រមូល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ដឹកឈើ​ប្រណិត​ទៅ​លក់​នៅ​ស្រុក​យួន​ និង​ប្រមូល​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុស​ច្បាប់​ចូល​ស្រុក​ខ្មែរ វិញ។​

​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះដែរ ក៏​មាន​ក្រុម​មន្ត្រី​ស្នើសុំ​ឱ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ ច្រក​ដាក់​ដាំ ​ដែល​មាន​ចម្ងាយ​ប្រមាណ​២០​គី​ទ្បូ​ម៉ែត្រ ស្ថិន​នៅ​ប៉ែក​ខាងត្បូង​ឆៀង​ខាងកើ​ត​ទី​រួម​ខេត្ត​មណ្ឌលគិរី កំពុង​កើតមាន​បទល្មើស​ឆ្លងដែន​យ៉ាង​ពេញបន្ទុក​ក្រោម​ក្លៀក​របស់​ឈ្មោះ យូ សុធា និង​ក្រោម​ក្លៀក​ការធ្វើ​មិនដឹងមិនឮ​របស់ ស្នងការរង តូច យន់ និង​ស្នងការ ញ៉ែម វ៉ាន់​នី  ហើយក៏​មាន​សំណូមពរ​ឱ្យ​ថ្នាក់លើ​គួរតែ​ចុះ​ត្រួតពិនិត្យ​នូវ​ភាព​មិន​ប្រក្រតី របស់​ច្រកទ្វារ​ភាគី​ដាក់​ដាំ​នេះ​ជា​បន្ទាន់​ផង ។ ជាពិសេស គឺ​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​នោះ តែម្តង ដែល​គេ​គណនា​ពី​មេ​ប៉ុស្តិ៍​ខាងលើ​កេង​បំបាត់​ពន្ធ​រដ្ឋ​ក្នុង​មួយ​យប់​មួយ​ថ្ងៃ​ឬ​មួយ​ខែៗ ស្មើនិង​រាប់សែន​ដុល្លារ ដែល​ធ្វើឱ្យ​មេ​ប៉ុស្តិ៍​ដាក់​ដាំ យូ សុធា គ្រប់ទឹក​ត្រូវប៉ាន់​បំផុត ​ហើយ​​មិន​គួរ​លោក សុខ ផល មើលរំលង​នោះទេ ។​

​ដូចជា ជុំវិញ​សកម្មភាព​នាំចេញ​ឈើ​ប្រណិត​ទៅ​ស្រុក​យួន​ និង​សកម្មភាព​នាំ​ទំនិញគេចពន្ធ​ចូល ស្រុក​ខ្មែរ ពុំ​មាន​ការថយចុះ​នោះ ទេ បាន​ធ្វើឱ្យ​លោក យូ សុធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ប្រចាំ​ច្រក​ដាក់​ដាំ​បាន​ឃុបឃិត​គ្នា​ធ្វើ អ្វីៗ​ដើម្បី​តែ​ផលប្រយោ ជន៍​ផ្ទាល់ខ្លួន​ទុក​រក្សា​​កៅអីតែ​ប៉ុណ្ណោះ​។​

​ដោយឡែក​ជុំវិញ ករណី​នេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរតែ​ចាត់​វិធាន ការស៊ើបអង្កេត​ជា​បន្ទាន់ ដើម្បី​កុំឱ្យ​លោក យូ សុធា និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ដាក់​ដាំ​ប្រព្រឹត្ត​អំពើ​ពុករលួយ តាមតែ​ទំនើងចិត្ត​ជាន់ឈ្លី​កិត្តិយស​ប៉ូលិស​ថ្នាក់​ជាតិ​ជា​បន្តទៅទៀត ។

កម្ពុជាសុវណ្ណភូមិ ​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពី​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ខាង​លើ​បាន​ទេនៅ​ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៥នេះ ព្រោះ មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឃ្លាំងលក់សម្ភារៈនាំចូលពីជប៉ុនឆេះ ស្លាប់និស្សិត សាលាច្បាប់ម្នាក់   អាន1665ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1757ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1658ដង ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌   អាន6281ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3887ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1745ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1571ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1723ដង រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1517ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1897ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4985នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71063នាក់
ខែនេះ    818854នាក់
ឆ្នាំនេះ   3563158នាក់
សរុប   57162054នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:25