បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 11:57 នាទី ចំនួនអានៈ 2589

ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្លះមាន​ស្តេច និង​មាន​នាយក​រដ្ឋ​​មន្ត្រី​ដូច​ជា​ប្រ​ទេស​ខ្មែរ​ ប្រ​​ទេស​ថៃជាដើម ហើយ​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជារាស្រ្ត​ទាំងនោះតែង​តែស្រលាញ់​ និង​ការ​ពារ​ទឹក​ដី​របស់​​ពួកគេ​អោយ​បាន​គង់​វង់​សំ​រាប់​បន្សល់​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ​របស់​ពួក​គេ។​

គេ​សង្កេត​ឃើញថា នៅ​ប្រ​ទេស​កម្ពុជាតាំង​ពីឆ្នាំ១៩៩៣មក គឺ​មាន​ការ​បោះឆ្នោតជ្រើស​តាំង​តំ​ណាង​រាស្រ្ត ដើម្បី​បង្កើត​សភា ក្នុង​ការ​ជ្រើសតាំង​នាយក​រដ្ឋ​មន្ត្រី អោយ​ដឹក​នាំ​ប្រ​ទេសដ៏​កម្សត់​​មួយ​​នេះ​ទៅ​តាម​លិទ្ធិប្រ​ជាធិប្បតេយ្យសេរីពហុបក្ស។

ទាំងគណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​ជាច្រើន​ តែង​តែ​ប្រ​គួតប្រ​ជែង​គ្នាដណ្តើម​ការ​គាំទ្រ ដណ្តើម​អំ​ណាច ដណ្តើម​កៅអី​នៅ​រដ្ឋ​សភា ព្រោះ​តែ​មានបំ​ណង​ចង់គ្រប់​គ្រង​ទឹក​ដី​ ចង់​បញ្ចេញស្នាដៃរបស់​ខ្លួន​អោយ​គេ​ចារក្នុង​ប្រ​វត្តិសាស្រ្ត។

ប្រ​ជារាស្ត្រ​អ្នក​គាំទ្រ​គណបក្សនីមួយៗ តែងតែអួត​ហើយ​គាំទ្រថា បក្ស​របស់​ខ្លួនល្អ ខ្លាំង​ពូកែ ស្នេហាជាតិ ចេះ​ស្រលាញ់​រាស្ត្រ ចេះស្រលាញ់​ទឹក​ដី ចេះ​អភិវឌ្ឈន៍ប្រទេសជាតិ  ហើយ​បង្អាប់​បក្ស​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ថា អន់ខ្សោយ ផ្ទុយ​ពី​បក្សរបស់ខ្លួន។ មិន​តែប៉ុណ្ណោះ មាន​អ្នក​ងុប​ងុល​និង​នយោបាយ​មួយចំ​នួន​ឈាន​ដល់​ ជេរប្រ​មាត តិសដៀល កាប់​ចាក់​ប្រើ​អំ​ពើ​ហឹង្សា ទៅ​អ្នក​គាំទ្រនិន្នាការ​នយោបាយផ្សេង​ពីខ្លួនក៏មាន។

គ្មាន​នរណាម្នាក់​ដឹង​ពី​កំហុស​ដោយ​អចេតនារបស់​ខ្លួននោះទេ ហើយក៏គ្មាន​នរណាម្នាក់​មើល​មុខ​ខ្លួនឯង​ឃើញ​ដែរ មាន​តែ​យក​កញ្ជក់មក​ឆ្លុះទើប​អាច​មើល​មុខ​ខ្លួន​ឯងឃើញ។ ដូច្នេះប្រ​ទេស ​ដែល​កាន់លិទ្ធិប្រជា​ធិប្បតេយ្យ ត្រូវ​តែមាន​បក្សស្រប​ បក្សប្រឆាំង​ ចាំរិះគន់ក្នុង​ន័យស្ថាបនា ឈ្លោះគ្នាដើម្បីជាតិមាតុភូមិរុងរឿង និង​សុវត្ថិភាព មិន​មែន​ឈ្លោះ​គ្នា​ដើម្បី​លក់​ជាតិ​នោះទេ។

យើង​ជារាស្រ្តខ្មែរ ទោះ​ជាកាន់និន្នាការ​នយោបាយ​ណាក៏ដោយ តែរឿង​មួយគត់​ដែល​យើង​ត្រូវ​ធ្វើ​គឺ ស្នេហាជាតិមាតុភូមិរបស់​យើង។ យើង​ជារាស្រ្តខ្មែរ កើត​លើដីខ្មែរ ឬកើត​នៅ​លើ​ដី​ប្រ​ទេស​​ណា​ក៏​ដោយ យើង​ត្រូវ​តែចងចាំរឿងរាវ​ប្រវត្តិសាស្រ្ត យើង​ត្រូវ​តែចេះស្រលាញ់គ្នា យើង​ត្រូវ​តែការពារទឹកដីរបស់យើងអោយ​បានគង់វង់ យើង​ត្រូវ​តែរួមគ្នាដេញចោរឈ្លានពានចេញ​ពី​ទឹក​ដីរបស់យើង។

ក្នុង​នាម​យើង​ជាកូន​ខ្មែរ យើង​ចង់សួរអ្នកថា៖ បើ​អ្នក​គាំទ្រគណបក្សប្រជាជនកម្ពុជា តើ​អ្នក​ជាខ្មែរដែរឬទេ? បើ​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ តើ​អ្នក​​ជា​ខ្មែរ​ដែរឬ​ទេ? បើអ្នក​គាំ​ទ្រ​គណ​បក្ស​ផ្សេងៗទៀត តើអ្នក​ជាខ្មែរដែរឬទេ? បើ​ទឹក​កម្ពុជាបាត់​បង់​ដូច​ ប្រទេសចម្ប៉ា តើ​អ្នក​គាំទ្រ​គណបក្សប្រជាជន ឬអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ជាអ្នក​បាត់​បង់​ប្រ​ទេសគម្ពុជា?

ប្រទេសចម្ប៉ាជាគំរូ ទឹកដីកម្ពុជាក្រោមជាមេរៀន បើ​យើង​ទាំង​អស់​គ្នាជាជនជាតិខ្មែរ មិន​ក្រោកឈរ មិន​រួម​គ្នាជាធ្លុង​មួយទេនោះ កម្ពុជានិងត្រូវ​បាត់​បង់​ដូច​នគរចម្ប៉ាមិន​ខាន។

ថ្នាក់​ដឹកនាំគេប្រជែងគ្នាក្នុងការ​ដណ្តើមកៅ​អី ដណ្តើម​ងាជានាយករដ្ឋ​មន្រ្តី នោះ​ជារឿង​របស់​គេ ធម្មតា​ប្រទេស​ជាតិនីមួយៗត្រូវ​តែមាន​ថ្នាក់​ដឹកនាំល្អ ក្នុង​ក្រុម​គ្រួសារត្រូវ​តែមាន​មេគ្រួសារ ទូក​ត្រូវ​តែមានក្បាល​និង​ចង្កូត តែយើង​ជាពលរដ្ឋល្អ ត្រូវ​តែចេះស្រលាញ់​ប្រទេសជាតិ រឿង​បក្សទុកមួយឡែក តែរឿង​ទឹក​ដី​ជារឿង​របស់​យើង​រាល់គ្នា ចូរអ្នក​កុំ​កុហក់ខ្លួនឯង និង​កុំ​ទំ​លាក់​អំ​រែក​នេះ​ចេញ​ពី​ខ្លួន​អោយ​សោះ ចូរអ្នក​កុំនិយាយថា រឿង​ប្រទេសជាតិទុក​អោយថ្នាក់​ដឹកនាំគេធ្វើចុះ និយាយ​បែប​នេះ​គឺ​ខុស​ហើយ បើ​និយាយបែបនេះច្រើន​ដង ហើយមាន​អ្នក​ផ្សេងគេលឺ ដូន​តារបស់​អ្នក​ដែល​បាន​ចែកឋាន​ទៅ គាត់​​ច្បាស់​ជា​ខ្មាស​គេ​ជាង​ដើរ​ស្រាត​ទៅ​ទៀត។

នាពេល​បច្ចុប្បន្នគេសង្កេតឃើញថា ជនបរទេសកំពុង​ធ្វើ​សង្គ្រាមត្រជាក់ ក្នុង​ការ​លេប​ត្របាក់​យក​ទឹកដីកម្ពុជា មិន​មែន​អ្នក​មិន​ដឹងនោះទេ តែអ្នក​ហាក់ភ្លេច​ខ្លួន មិន​បាន​គិត​ពិចារណាអោយ​ស៊ី​ជម្រៅ ដូចពាក្យចាស់ពោលថា ហៃអើៗ ដូច​អាជ័យធ្លាក់ទឹក គេមេច អញ់មេច តាម​តែព្រហ្ម​លិខិត​ទៅ។

ម៉ោង​ធ្វើការ​អោយ​បក្ស អ្នក​ជាមនុស្ស​របស់​បក្ស តែក្រៅម៉ោង​ធ្វើ​ការ​អោយ​បក្ស អ្នក​ជាមនុស្ស​ឯកជនម្នាក់ អ្នក​មិន​ត្រូវ​ប្រកាន់​ពណ៍សម្បុរ ប្រកាន់​បក្សនោះទេ បើ​អ្នក​ប្រកាន់​អ្នក​និង​បាត់​បង់​មិត្ត បាត់​បង់​ញាតិ បាត់បង់​ទឹកដី ជាមិន​ខាន។ ក្រៅ​ម៉ោង​ធ្វើ​ការ​អោយ​បក្ស អ្នក​ត្រូវ​តែ​សាមគ្គី​គ្នា​ដើម្បី​រក​ដំ​ណោះ​​ស្រាយ ក្នុងការ​ជួយ​សង្គ្រោះប្រទេសជាតិ អោយ​រួច​ផុត​ពី​ចោរឈ្លានពាន អោយ​ខាន​តែ​បាន ព្រោះយើង​ជារាស្ត្រ​ខ្មែរ។ យើង​មិន​ជឿងថា អ្នក​មិន​ដឹង​ពី​ស្ថាន​ភាព​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នោះទេ?

សរុប​សេចក្តីមក ក្នុង​នាម​អ្នក​ជាកូន​ខ្មែរ ទោះអ្នក​កាន់និន្នាការ ឬគាំទ្រគណបក្សនយោ​បាយ​ណាក៏ដោយ ក៏អ្នក​នៅ​តែជាខ្មែរ អ្នក​និង​រស់នៅលើ​ដីខ្មែរ ដូច្នេះអ្នក​ត្រូវតែ រួម​គ្នាជាធ្លុង​មួយ ដើម្បីការពារ​ទឹក​ដី​របស់យើង​ អោយ​បាន​គង់វង់ ទុក​អោយ​កូន​ចៅ​ជំនាន់ក្រោយរបស់យើង៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1870ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1839ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1767ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2752ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1808ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2240ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1659ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន2034ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1959ដង លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល...    អាន2145ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5754នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71832នាក់
ខែនេះ    819623នាក់
ឆ្នាំនេះ   3563927នាក់
សរុប   57162823នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:42