លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្តបន្ទាយមានជ័យ បានថ្លែងថា កីឡានាំមកនូវសុភាពល្អ មិត្តភាព និងការអភិវឌ្ឍន៍ យុវជនគ្រប់រូបគួរយកពេលវេលាទំនេរក្រៅពីការសិក្សាមកលែងកីឡា ប្រសើ ជាងការដើរលែង នាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខនិងញៀនថ្នាំ។
លោកបានបន្តថា ការបង្កើតឲ្យមានការបណ្តុះបណ្តាលកីឡាករបាល់ទាត់ ចាប់ពីកុមាររហូតដល់ មនុស្សពេញវ័យ គឹធ្វើឡើងក្នុងបំណងអភិវឌ្ឍន៍ធនធានមនុស្ស និងលើកស្ទួយវិស័យកីឡាក្នុង ខេត្ត បន្ទាយមានជ័យ យើងឲ្យកាន់តែផុសផុល។ម្យ៉ាងទៀតការលែងកីឡា គឺនាំមកនូវសុខភាពល្អ មាំមួន ធ្វើឲ្យយុវជនអាចឃ្លាតឆ្ងាយពីគ្រឿងញៀន(គ្មានមនុស្សញៀនថ្នាំ)ផងដែរ មិនត្រឹមតែប៉ុណ្តោះកីឡាក៏ អាចនាំមកនូវកិត្តិយសឲ្យខ្លួន សង្គមជាតិ និងឆាកអន្តរជាតិផងដែរ។
ការថ្លែងនេះត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ នាឱដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបិតការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ដែលកម្មវិធីនេះឧបត្ថម្ភដោយលោកឧត្តមសេនីយ៍ទោ រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ ហ រាជធានីភ្នំពេញ សហការដោយ សភាពសហពន្ធ័យុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីលោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជននិងកីឡា ។
ការប្រកួតកីឡាបាល់ទាត់នាថ្ងៃនេះ គឺមានការប្រកួតបាត់ទាត់កុមារអាយុក្រោម១៥ឆ្នាំ មានរយះ ពេល៥៧ថ្ងៃ ដើម្បីជម្រុះរកក្រុមជើងខ្លាំងទៅប្រកួតបន្តនៅថ្នាក់ជាតិ។ក្នុងនោះក្រុមដែលទទួលបានជ័យ ជំនះនាថ្ងៃនេះសម្រាប់ក្រុមកុមារអាយុ១៣ឆ្នាំ ចំណាត់ថ្នាក់លេខ១បានទៅលើ ក្រុមយុវជនវិទ្យាល័យអូរ ជ្រៅ កុមារអាយុ១៥ឆ្នាំបានទៅលើក្រុមAPP ចំពោះកីឡាមហាជន ចំណាត់ថ្នាក់លេខ១បានទៅលើ ក្រុមយុវជនមកពីអង្គការដុនបូស្កូ។ទន្ទឹមគ្នានោះក៏មានការចែកជូននូវអំណោយ ថវិការ និងប្រគល់ពានដល់កីឡាដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ផងដែរ៕
ថ្ងៃនេះ | 4043 | នាក់ |
ម្សិលមិញ | 20207 | នាក់ |
សប្ដាហ៍នេះ | 24263 | នាក់ |
ខែនេះ | 304625 | នាក់ |
ឆ្នាំនេះ | 304625 | នាក់ |
សរុប | 53903521 | នាក់ |
ថ្ងៃទី 28 ខែ 01 ឆ្នាំ 2025 ម៉ោង 09:20 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net