ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ

ដោយៈ ភួងផុន ខេត្តរតនគីរី ថ្ងៃទី 04 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 09:51 នាទី ចំនួនអានៈ 2071

ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគីរី ត្រូវបាន​ដក​ចេញ​ ក្រោយពី​មានការ​ចោទ​ពី​ប្រជាពលរដ្ឋ​ថា មិន​យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល អ្នក​ជំងឺ និងបាន​​ទុក​​អោយ​​ស្ត្រីម្នាក់​​ឆ្លងទន្លេ​នៅលើ​បង់​រង់ចាំ​មុខ​មណ្ឌល​សុខភាព​។

លោក កឹងសាវ៉ាត ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​កាចា​ញ ខាង​លើ​នេះ ត្រូវបាន​​​ដក​​តំណែង​ពី​ប្រ​ធាន​មណ្ឌល​ខុស​ភាពអោយ​​​ទៅ​បម្រើ​ការងារ​នៅ​មន្ទីរ​សុខាភិបាល​វិញ នៅ​រសៀល​ថ្ងៃទី០​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ប្ដូរ​ឲ្យ​លោក យឿ​ង​ពុទ្ធា បុគ្គលិក​មន្ទីរ​សុខាភិបាល​ខេត្ត មកជា​ប្រធាន​មណ្ឌល​សុខភាព​ជំនួស​វិញ​ ក្រោយពី​ប្រពល​រដ្ឋ​នៅ​សង្កាត់​កា​ចាញបាន​រិះគន់​ដោយ​ចោទ​ថា ប្រធាន​មណ្ឌល​សុខ​ភាពមិន​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ និង​ទុក​ឲ្យ​ស្ត្រី​ម្នាក់ ឆ្លងទន្លេ​នៅលើ​បង់​រង់ចាំ​មុខ​មណ្ឌល​សុខភាព​យ៉ាង​វេទនាបំផុត។

លោក ទន់ពៅ ​ចៅសង្កាត់​កាចា​ញ​បានបញ្ជាក់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃនេះ​ថា ការផ្លាស់ប្ដូរ​ប្រធាន​មណ្ឌល​សុខភាព​នេះ ជា​នីតិវិធី​របស់​មន្ទីរ​សុខាភិបាល ក្នុងនាម​លោក​ជា​អជ្ញាធរ​ដែនដី គ្រាន់តែ​ចង់​ធ្វើយ៉ាងណា​ឲ្យ​យ​ប្រធាន​មណ្ឌល​សុខភាព​ថ្មី បម្រើ​ប្រជាពលរដ្ឋ និង​បង់​សេវា​ផ្សេងៗ​ឲ្យ​បានល្អ​ប្រសើរ​តែប៉ុណ្ណោះ​។

រីឯ​លោក យឿ​ងពុទ្ធា ជា​ប្រធាន​មណ្ឌល​សុខភាព​ទើប​កាន់តំណែង​ថ្មី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​នឹង​ខិតខំ​ធ្វើយ៉ាងណា​បម្រើ​ការងារ បម្រើសេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ក្នុងភូមិ ក្នុង​សង្កាត់​ឲ្យ​បានល្អ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​កាចា​ញ មានការ​ត្រេកអរ និង​សាទរ​យ៉ាងខ្លាំង ខណៈ​មានការ​ផ្លាស់ប្ដូរ​ប្រធាន​មណ្ឌល​សុខភាព​សង្កាត់​កាចា​ញ​នេះ​។ ពួកគាត់​សង្ឃឹមថា មណ្ឌល​សុខភាព​សង្កាត់​កា​ចាញ នឹងមាន​សេវា​បម្រើ​សុខភាព​ដល់​ពួក​គាត់​បាន​ល្អ​​ជាង​មុន​ជាក់​ជាមិនខាន​។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ត្រី​ម្នាក់ បាន​ឆ្លងទន្លេ​នៅលើ​បង់​អង្គុយ​រង់ចាំ​មុខ​មណ្ឌល​សុខភាព បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​ក៏បាន​រិះគន់​ដល់​ប្រធាន​មណ្ឌល​សុខភាព​ថា មិនមែនជា​លើកទីមួយ​ទេ ដែល​ប្រធាន​មណ្ឌល​សុខភាពខាង​លើ​នេះ​​មិន​យកចិត្តទុកដាក់​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ឆ្លងទន្លេ​នៅ​មណ្ឌល​សុខ​ភាព​នេះ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត   អាន1604ដង វប្បធម៌~អរិយធម៌   អាន9574ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1619ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1646ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1549ដង សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល   អាន2800ដង លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1819ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1563ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1800ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1734ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4831នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70909នាក់
ខែនេះ    818700នាក់
ឆ្នាំនេះ   3563004នាក់
សរុប   57161900នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:05