ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 01:56 នាទី ចំនួនអានៈ 1649

ក្រុម​និស្សិតស្រី​ចំ​រើន ​ដែល​តែង​តែដើរ​បង្ក​ចលាចល​ក្នុង​សង្គមស្ទើរ​តែ​​គ្រប់​ខេត្ត​ក្រុង​នោះ​ នៅ​ព្រឹក​ថ្ងៃសៅរ៍ទី​០៧ ខែឧសភា ឆ្នាំ២០១៦នេះ​ បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ពាក្យ​សម្តី​ជា​មួយ​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈពេល​ដែល​លោក កឹម​ សុខា ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិកំពុងចូលរួម​វេទិកាគណ​បក្ស​។

តាមការសង្កេតឃើញជាក់ស្ដែង មនុស្សមួយក្រុមប្រហែល១០នាក់ ដឹកនាំដោយឈ្មោះស្រីចំរើន បាន​ស្រែ​កតាម​ឧបករណ៍បំពងសំលេង ដោយចោទលោក ​កឹម សុខា ថា​ជាមនុស្សកំសាក ​ហើយ​ទាមទារឲ្យប្រធានស្ដី​ទី​គណ​បក្សសង្គ្រោះជាតិរូបនោះ បំភ្លឺខ្សែអាត់សំលេង​ដែលគេចោទថាមានស្នេហាលួចលាក់ជាមួយនាង ខុម ចាន់តារា​ទី (ហៅស្រីមុំ)។ ក្រុមយុវជនអាណាធិប្បតេយ្យ​ ដែល​ដឹកនាំ​ដោយ​ឈ្មោះ ស្រី​ចំ​រើន​បាន​រុញ​ច្រាន​ក្រុម​អ្នក​គាំទ្រគណបក្សប្រ​ឆាំង ខណៈដែលពួកគេចូ​ល​រាប់​រយ​នាក់​ចូល​រួម​វេទិកាសា​ធារណៈ​របស់គណ​បក្សសង្គ្រោះ​ជាតិ ស្ថិតនៅសង្កាត់គោកចក ក្រុង​សៀម​រា​ប។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ​ ការប៉ះទង្គិច​គ្នានេះមិនមាន​ហឹង្សាកើតឡើងនោះទេ ដោយគ្រាន់តែប៉ះពាល់​ពាក្យ​សំដីខ្លាំងៗដាក់គ្នាប៉ុណ្ណោះ។

ក្រោយពីមានការប្រឈមមុខដាក់គ្នាយ៉ាងតឹងសសៃករួចមក នៅម៉ោងប្រហែល៩ព្រឹកថ្ងៃដដែល កម្លាំ​ង​សមត្ថកិច្ចប៉ូលីសប្រហែល៣០នាក់ បាន​ធ្វើអន្ដរាគមន៍រារាំង​មិន​ឲ្យក្រុមឈ្មោះស្រីចំរើនទាំង​នោះ ចូល​អុក​ឡុករំខានការថ្លែងសន្ទរកថារបស់លោក កឹម សុខា នៅក្នុងវេទិកាសាធារណៈរបស់បក្ស​ប្រឆាំង​នោះ​ឡើយ។​ ប៉ុន្ដែ​ក្រុម​យុវ​​ជនមួយក្ដាប់តូចនេះមិនខ្លាចកម្លាំងសមត្ថកិច្ចនោះឡើយ ថែម​ទាំងរុញ​ច្រាន​កម្លាំង​ការពារ​ថែមទៀត​​ផង។

កម្ពុជាសុវណ្ណភូមិ មិនអាចទាក់ទងស្នងការនគរបាលខេត្ដសៀមរាបលោក សត ណាឌី ដើម្បីសាក​សួរពីក្រុម​ស្រី​ចំរើន ថាតើមានច្បាប់អនុញ្ញាតឲ្យធ្វើការតវ៉ារំខានការធ្វើវេទិការបស់គណបក្សសង្រ្គោះជាតិ បាននៅ​ឡើយ​ទេ។

ទោះជាយ៉ាងណា វេទិកាសាធារណៈនោះបានបញ្ចប់ដូចការព្រៀងទុក បើទោះបីមានភាពរញ៉េរញ៉ាយ​នៅ​ខាង​ក្រៅវេទិកានោះ ពីសំណាក់ក្រុមឈ្មោះស្រីចំរើនក៍ដោយ។

សូមរំលឹក​ផង​ដែរថា កាលពីថ្ងៃទី០៦​ម្សិលមិញ ក្រុមយុវជនដែលដឹកនាំដោយឈ្មោះស្រីចំរើននោះ បានប៉ះទង្គិចគ្នាមួយប្រាវដែរ ជាមួយក្រុមអ្នកគាំទ្របក្សប្រឆាំង ខណៈព្យាយាមរំខានការ​ថ្លែងរបស់ប្រធានស្ដី​លោក កឹម​សុខា ក្នុងវេទិកា​សា​ធារណៈរបស់គណបក្សសង្គ្រោះជាតិ​នៅខេត្ដកំពង់ធំ ។ក្នុងការប៉ះទង្គិចនោះ ឈ្មោះ ស្រី ចំរើន បានសរ​សេរ​​នៅលើ​ហ្វេសប៊ុកថា ក្រុមខ្លួនរង​របួស៦នាក់ហើយថាខ្លួនបានរៀប​ចំដាក់​​​ពាក្យប្តឹងលោកកឹមសុខា ដោយ​ចោទ​ថា បណ្តោយឲ្យអង្គរក្សរារាំង រុញច្រាននិងប្រើអំពើហិង្សាទៅ​ក្រុម​ខ្លួន។

ប្រ​ជាពល​រដ្ឋ​ខេត្តសៀមរាប​រិះគន់ធ្ងន់ៗថា ក្រុម​ស្រី​ចំរើន​តាំង​ខ្លួន​ជាក្រុម​និស្សិត​ដើរអុកឡុក​​ បង្កចលាចល​ក្នុង​សង្គម​បែបនេះ​ មិន​មែនជា​ទង្វើ​ល្អទេ អាចហៅ​បាន​ថា ជាក្រុម​មនុស្សបាតផ្សាតែប៉ុណ្ណោះ មិនមែន​​ជានិស្សិត​ដែល​រៀន​ចេះ​ដឹងនោះទេ។ ពល​រដ្ឋ​បន្តថា រឿង​ឯកជនរបស់​លោក​ កឹម​សុខា ទុក​អោយ​ច្បាប់​ជាអ្នក​ដោះស្រាយទៅ​បាន​ហើយ វាមិន​ចាំ​បាច់ក្រុម​និស្សិត​ក្រៅ​ថ្នាក់​ មកបង្កចលាចលក្នុង​ក្នុង​សង្គមនោះទេ ឬមួយ​ប្រ​ទេស​កម្ពុជាគ្មានច្បាប់? ដូច​ពាក្យ​ស្លោក​មួយពោលថា ចេះ​ឯង​អោយ​ក្រែងចេះគេ៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1689ដង ឃុបឃិតគ្នាជាប្រព័ន្ធ បង្វិលយកដីផ្លូវធ្វើផ្ទះ យកដីត្រូវធ្វើផ្ទះទៅធ្វើផ្លូវវិញ   អាន1787ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1698ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1459ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1585ដង លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន1694ដង Daily Promotion from Siem Reap Taxi Owner!   អាន2235ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1532ដង ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន2046ដង រដ្ឋមន្រ្តីក្រសួងសាធារណការ និងកូនប្រសាររដ្ឋមន្រ្តី រងការចោទប្រកាន់ថា ប្រព្រឹត្តអំពើពុ?...    អាន1518ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4769នាក់
ម្សិលមិញ    21828នាក់
សប្ដាហ៍នេះ    4769នាក់
ខែនេះ    51315នាក់
ឆ្នាំនេះ   401428នាក់
សរុប   54000324នាក់
ថ្ងៃទី 03 ខែ 02 ឆ្នាំ 2025 ម៉ោង 05:00