អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះលែង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 06 ឆ្នាំ 2019 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 1815

ក្រុម​ប្រជាពលរដ្ឋជួលដីគេធ្វើស្រែស្ថិតក្នុង ភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បាន​អះ​អាង​ថា អាជ្ញាធរស្រុកពួក រួមជាមួយមេ​ប៉ុស្តិ៍ ប្រធាន​សហគមន៍ និង​ប្រ​ធាន​ការិយាល័យអន្តរវិស័យ បាន​ចុះចាប់អាត្រាក់ភ្ជួរ​ដី​ស្រែ​របស់​ពួក​គាត់កាល​ពី​ថ្ងៃទី​៦ ខែ​ឧសភា​ឆ្នាំ២០១៩​ ហើយ​កំហែង​​ទា​ប្រាក់​២៥០០​ដុល្លារ​ជាថ្នូរ​ទៅ​នឹង​ការ​ដោះ​លែងអាត្រាក់​មក​វិញ។

នៅ​ព្រឹក​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០១៩ ក្រុម​ប្រជា​ពលរដ្ឋ​បាន​ប្រាប់​អ្នក​កាសែត​យើងថា ​លោកសិន ចាន់ថុល អភិបាលរងស្រុកពួក បាន​បញ្ជាឲ្យលោក ថ្លៃ ចិន ប្រធានការិយាល័យអន្តរ:វិស័យ មេ​ប៉ុស្ត៍ និង​ប្រធានសហគមន៍ ចុះចាប់ត្រាក់ទ័រពលរដ្ឋមួយគ្រឿងកំពុងភ្ជួរស្រែក្នុង​​អាស័យ​ដ្ឋាន​ខាង​លើ យកមករក្សាទុកនៅប៉ុស្តិ៍ល្វាដើ​ម្បីឲ្យម្ចាស់ចចារ​បង់​ប្រាក់២៥០០ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អា​​​ត្រាក់​ភ្ជួរ​ស្រែក​នោះ​វិញ។

លោក សំរិទ្ធ ស៊ឹង អ្នក​ភ្ជួរ​ស្រែ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រែ​ជាច្រើននាក់​​បាន​ប្រាប់​ថា លោក​បាន​សុំ​បង់​លុយ​២លាន​រៀលអោយ​ទៅ​អាជ្ញាធរ​ដើម្បី​សុំ​យក​អាត្រាក់​ភ្ជួរ​ស្រែ​មក​ភ្ជួរ​ស្រែ​វិញ ព្រោះ​នេះ​ជា​រដូវ​ធ្វើ​ស្រែវស្សា​ហើយ តែ​ក្រុម​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខាង​លើ​មិន​ព្រម​ នៅ​តែ​ស្រែក​ថា ពីពាន់​ប្រាំ​រយដុល្លារៗៗៗ ទន្ទេញ​ជាប់​មាត់​ មិន​បន្ថូបន្ថយ​សោះ។ លោក សំរិទ្ធ ស៊ឹង បាន​បន្តថា លោក​បាន​ដើរ​ស្វះស្វែង​រក​គ្រប់​មធ្យោ​បាយ តាំង​ពី​ថ្នាក់ក្រោម ​ដល់​ថ្នាក់​លើ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​យក​ត្រាក់​ទ័រ​វិញ​បាន​ រហូត​ដល់​លោក​សម្រេច​ចិត្ត​ប្តឹង​ទៅ​តុលាការ​ដើម្បី​ស្វែង​រក​យុត្តិធម៌។ លោក សំរិទ្ធ ស៊ឹង បាន​បន្ថែម​ថា ដីស្រែ​ដែល​លោក​ភ្ជួរ​ខាងលើ​នេះ លោក​ជួល​គេ​១ហិចតា​ ១រយ​ដុល្លារ​ក្នុង​មួយ​រដូវ​ ហើយ​ដី​នេះ​ជា​ដី​ស្រែ​យូរ​ឆ្នាំណាស់​មក​ហើយ មិន​មែន​ដី​ព្រៃ​លិច​ទឹក​ដូច​ក្រុម​អាជ្ញាធរ​ចោទ​ប្រកាន់​នោះទេ។

លោក សិន ចាន់ថុល អភិបាលរងស្រុកពួកបានឲ្យដឹងតាមទូរស័ព្ធនៅល្ងាចថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩​នេះថា ការចុះ​ឃាត់​អាត្រាក់​របស់​ពល​រដ្ឋ​មួយ​គ្រឿងនេះ ដោយ​​លោក​បាន​ធ្វើ​សេច​ក្តី​ជូន​ដំ​ណឹង​​ឲ្យ​ស​ម៉ី​ខ្លួនមកធ្វើពាក្យស្នើ​សុំ ព្រោះទីតាំងនោះជាតំបន់ព្រៃលិចទឹក។ លោក​បាន​បញ្ជាក់​ទៀត​ថា ព្រៃ​ទាំង​នោះ​ម្ចាស់​អាត្រាក់​បាន​ឈូស​ឆាយ​រយៈពេល​២​ឆ្នាំ​ហើយ​។  លោកអភិ​បាល​រងស្រុក​រូប​នេះ​បាន​បន្ថែមថា ចំ​ពោះ​បញ្ហា​អា​ត្រាក់​ដែល​លោក​ឃាត់​នោះ​លោក​មិន​បាន​យក​ទៅ​លាក់​ទុក​ដូច​ការចោតប្រកាន់ពីម្ចាស់អាត្រាក់នោះទេ គឺ​លោក​បាន​យក​ទៅ​​ទុក​នៅ​ក្នុង​ស្ថាន​នី​របស់មន្ទីរ​ កសិកម្ម។

លោក ថ្លៃ ចិន ប្រធានអន្តរវិស័យស្រុកពួក បានចុះទៅចាប់​អាត្រាក់​ដោយ​ផ្ទាល់ជា​មួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ខាង​លើ​ ហើយ​ត្រូវ​បាន​ពលលរដ្ឋ​ចោទផង​ដែរ​​ថា ជាអ្នក​ចចារ​ទាប្រាក់​២៥០០ដុល្លារ តែ​ដល់​ចចារ​គ្នា​មិន​ត្រូវ​ទើប​រៀប​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ប្រកាន់​ពលរដ្ឋ​ថា ឈូស​ដី​តំបន់​ព្រៃ​លិច​ទឹកទៅវិញ។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ ថ្លៃ ចិន ប្រធាន​អន្តរ​វិស័យ​ស្រុក​ពួក​បាន​​ទេ ​ព្រោះ​កាលពី​ល្ងាច​ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ២០១៩​ម្សិល​មិញនេះ ​ក្រុម​ការ​ងារ​បាន​ខល​ទូរស័ព្ទ​ចូល​តែ​ស្តាប់​គ្នា​មិន​បានព្រោះ​មិន​សូវ​មាន​​សេវា សំលេង​​លឺដាច់ៗ​។

សួម​បញ្ជាក់ផង​ដែរថា ខាង​អាជ្ញាធរ​ស្រុក​ពួក បាន​បញ្ជូន​សំណុំ​រឿង​ចាប់​អាត្រាក់​ភ្ជួរ​ស្រែទៅ​តុលា​ការ​​ដោយ​ចោទ​ប្រកាន់ថា ភ្ជួរ​ប៉ះ​ព្រៃ​លិច​ទឹក បន្ទាប់​ពី​ទាប្រាក់​២៥០០ដុល្លារមិន​បាន ឯចំណែក​ម្ចាស់​ត្រាក់ទ័រ​ភ្ជួរ​ស្រែ ក៏បាន​ដាក់​ពាក្យ​បណ្តឹង ទៅ​តុលាការ​ផង​ដែរ ដោយ​ចោទ​ខាង​អាជ្ញាធរថា ចាប់​ត្រាក់​ទ័រ​ភ្ជួរ​ស្រែកំហែង​ទាប្រាក់​២៥០០ដុល្លារជាថ្នូរ​ក្នុងការ​ដោះលែង។

ក្រុម​ប្រជាពលរដ្ឋ​បាន​សុំ​អំពាវ​នាវ ទៅ​អាជ្ញាធរ​ខេត្ត និង​ស្ថាប័ន​តុលាការ​ មេត្តា​ជួយ​ផ្តល់​យុត្តិធម៌​ដល់​ពួកគាត់​ផង ជាពិសេស​សុំ​យក​ត្រាក់ទ័រ​ទៅ​វិញ​ដើម្បី​អោយ​ទាន់​រដូវ​ភ្ជួរ​រាស់​ឆ្នាំនេះ។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋបាន​អះអាងថា ក្រុម​អាជ្ញាធរ​ស្រុក​ពួក​ខាង​លើនេះ មិនមែន​ទើប​តែ​ចាប់​ត្រាក់​ទ័រ​ភ្ជួរ​ស្រែក១នេះទេ កន្លង​មក​ចាប់​យក​លុយ​ពីរ​បី​បួន​ប្រាំ​រយ​ដុល្លារ​តែរហូត​ ចាប់​យក​លុយ​ៗ ហើយ​ដោះលែង​៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2422ដង រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន2016ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1558ដង អង្គការ​តម្លាភាព​អន្តរជាតិ​ដាក់​កម្ពុជា​ក្នុង​លំដាប់​នៃ​ប្រទេស​មាន​អំពើ​ពុក​រលួយ​ធ្?...    អាន1746ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1566ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន1667ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1647ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1967ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1766ដង ភ្លៀងខ្យល់កន្ត្រាក់រន្ទះបាញ់៤ករណីក្នុងថ្ងៃតែ១ បណ្តាលអោយមនុស្ស៤នាក់បានស្លាប់ ២នាក់រងរប...    អាន1576ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11476នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77554នាក់
ខែនេះ    825345នាក់
ឆ្នាំនេះ   3569649នាក់
សរុប   57168545នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:04