យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្បាប់បានយ៉ាងសកម្ម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 11 ឆ្នាំ 2019 វេលាម៉ោង 05:45 នាទី ចំនួនអានៈ 1598

លោក ឆាន ឆាយ​ ហៅម៉ៅ ជាមន្ត្រីប៉ូលីស​នៅ​អធិការដ្ឋាននគរបាល​ស្រុក​អន្លង់​វែង ​យក​តួនាទី​របស់​ខ្លួន​ ប្រើ​ប្រាស​រថ​យន្ត​ពាក់ស្លាកលេខ​ ខេមរភូមិន្ទ និង ពាក់​ស្លាក​លេខ​ នគរបាល រក​ស៊ី​ដឹក​បទ​ល្មើស​ព្រៃ​ឈើ​ យ៉ាង​សកម្ម​ ដែល​បណ្តាល​អោយ​ប៉ះ​ពាល់​កិ​ត្តិ​យស​ដល់​ស្ថាន​ប័ន​រដ្ឋ​ ថែមទាំង​​ប្រ​ឆាំង​ទៅ​នឹង​បទ​បញ្ជា​របស់​រាជរដ្ឋាភិបាលកម្ពុជាទៀតផង។

ព័ត៌មាន​បែក​ធ្លាយ​ពី​ស្រុក​អន្លង់​វែង​មក​ថា កាលពី​ថ្ងៃទី១៨ ខែវិច្ឆកា ឆ្នាំ២០១៩  វេលាម៉ោង​៨យប់​ខាង​កង​រាជ​អាវុធ​ហត្ថ​បាន​ឃាត់​រថ​យន្ត​ដឹក​ឈើ​មួយ​គ្រឿង​ពណ៍ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ ០៦(២៦៦២៧) ក្នុង​ចំណោមរថ​យន្ត​​បី​គ្រឿង បន្ទាប់​ពី​អ្នក​កាសែត​បាន​រាយការណ៍ទៅ​ ក្រោម​បញ្ជា​របស់​លោក ប៉េង ម៉េងគ័ង ព្រះរាជ​អាជ្ញារងអម​​សាលាដំបូងខេត្ត​ឧត្តរមានជ័យ ហើយ​បន្ទាប់មក​​វត្ថុតាង​ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ ត្រូវ​បាន​បញ្ជូន​យក​ទៅ​ទុក​នៅ​​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ ស្រុក​អន្លង​វែង បាន​មួយ​ចំអិន​កំពឹស ក៏ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ​ ដោយ​សំ​អាងថា លោក​ព្រះ​រាជអាជ្ញារង​សុំ​បិណ្ឌបាត បើ​ទោះ​ជា​រថ​យន្ត​ដឹក​ឈើ​កែថ្នៃ​នោះ​គ្មាន​ច្បាប់​អនុញ្ញាតក៏ដោយ។

ម្ចាស់​រថយន្ត​ដឹក​ឈើ​ខាងលើ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ឆាន ឆាយ ហៅ​ម៉ៅ ជាមន្ត្រី​ប៉ូលីស​នៅ​អធិការ​នគរបាល​ស្រុក​អន្លង់វែង ហើយ​ថ្ងៃ​ដែល​សមត្ថកិច្ច​ឃាត់រថយន្ត​ខាងលើ គឺ​លោក​ ឆាន ឆាយ បាន​ដឹក​នាំ​ក្បួន​រថយន្ត​ដឹក​ឈើចំនួន​​បីគ្រឿង មាន​ពាក់​ស្លាក​លេខ​ ន.ប ផង ខ.ម ផង ចេញ​ពី​ស្រុក​ត្រពាំង​ប្រាសាទ ឆ្ពោះ​មក​ស្រុក​អន្លង់វែង តាម​ផ្លូវ​ក្រវាត់​ព្រំដែន បន្ទាប់​មក​កម្លាំង​កង​រាជ​អាវុធហត្ថ​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​មួយគ្រឿង​ខាងលើ នៅ​ចំណុចមុខ​សាលា​រៀន​១០៥ ស្ថិត​ក្នុង​ភូមិ​១០៥ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសា ខេត្ត​ឧត្តរមាន​ជ័យ ឯចំណែក​រថយន្ត​ដឹក​ឈើ​ពីរ​គ្រឿង​ទៀត​ត្រូវ​បាន​បើកបរទៅ​ដោយ​រលួន ព្រោះ​មិន​មាន​សមត្ថកិច្ច​ណា​ចុះ​ចាប់​នោះ​ទេ។

នៅរសៀល​ថ្ងៃទី២៥ ខែវិច្ឆការ ឆ្នាំ២០១៩នេះ លោក គង់ សារ៉េត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​អន្លង់​វែងបាន​បដិសេធតាម​ទូរ​ស័ព្ទថា ថ្ងៃនោះលោក​មិន​មាន​វត្ត​មាន​នៅ​ស្នាក់ការ​ទេ លោក​មិន​បាន​ដឹង​រឿង​ហេតុអីទេ បើ​ទោះប្រភព​បាន​អះអាងថា ​លោក​នាយ​សង្កាត់​រូប​នេះបាន​បញ្ជា​អោយ​កូន​ចៅ​របស់​ខ្លួន​យក​រថយន្ត​ដឹក​ឈើ​ចូល​ដល់​ក្នុង​ស្នាក់​ការ​របស់​ខ្លួន​ រួច​ដោះ​លែង​ទៅ​វិញ​ក៏​ដោយ។

នៅ​ថ្ងៃទី២៥ដដែលនេះ ​ឯកឧត្តម ម៉ែន លី ស្នងការ​នគរបាល​ខេត្តឧត្តរមាន​ជ័យ​បាន​មាន​ប្រ​សាសន៍​​តាម​ទូរស័ព្ទយ៉ាង​ខ្លីថា ឯកឧត្តម​ពិត​ជា​មិន​បាន​ដឹង​រឿង​ហេតុ​ខាងលើ​នេះទេ ប៉ុន្តែ​ស្នើរ​សុំ​អោយ​អ្នក​កាសែត​​ជួយ​ធ្វើ​តាម​ច្បាប់​ផង។

ចំណែកឯលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអម​សាលាដំបូង​​ខេត្តឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​​តាម​ទូរស័ព្ទនៅ​រសៀលនេះផងដែរថា លោក​ពិត​ជាបាន​អោយ​គេ​ដោះ​លែង​រថយន្ត​ដឹក​ឈើ​ខាង​លើ​នេះមែន ដោយ​សំ​អាង​ថា ម្ចាស់​រថយន្ត​បាន​ប្រាប់​ថា គាត់​ដឹក​ទ្វារយក​មក​ធ្វើ​ផ្ទះ មិន​មែន​ជាអ្នក​រក​ស៊ីដឹក​ឈើ​​ទេ ហើយ​ទើប​តែ​ដឹក​លើក​ទីមួយ តែលោក​ក៏បាន​អោយ​ម្ចាស់រថ​យន្ត​ដឹក​​ឈើ​សន្យាដែរថា កុំ​អោយ​មានការ​ដឹក​ជញ្ជូន​​អត់​ច្បាប់​ទំលាប់​​ចឹង​ទៀត។ លោក​ព្រះ​រាជ​អាជ្ញា​រង​​បាន​បន្ថែម​ថា លោក​ពុំ​ដែល​បាន​ដឹងពុំ​បានចាប់​រថយន្ត​ ឬចាប់​​ឈ្មោះម្ចាស់រថ​យន្ត​ដឹក​​ឈើ​នេះពីមុន​មក​ទេ ហើយ​បើ​អ្នក​កាសែត​ដឹង​ថា គាត់​ជាអ្នក​រក​ស៊ី​ដឹក​បទល្មើស​ព្រៃឈើ​យ៉ាង​សកម្ម​ដូច្នេះ ចុះ​ម្តេច​មិន​រាយការណ៍ជូន​លោក​កាល​ពី​ដឹក​មុនៗ ហេតុ​អ្វី​ទើប​តែ​រាយការណ៍ពេល​នេះ លោក​រីក​រាយ​ណាស់​បើ​បាន​អ្នកកាសែត​ចូល​រួម​រាយ​ការណ៍អំពី​បទ​ល្មើ​ស​ជូន​លោក ហើយ​លោ​ក​នឹង​សហការជានិច្ចក្នុង​ការ​បង្ក្រាប​បទល្មើស​។

លោក ឆាន ឆាយ ហៅម៉ៅ បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀលថ្ងៃទី២៥​នេះថា ឈើ​ខាងលើ​នេះ​គឺ​លោក​ដឹក​យក​មក​ធ្វើ​ផ្ទះ ជាគ្រឿង​សិប្បកម្ម​ទ្វារបង្អួច មិន​មែន​អ្នក​រក​ស៊ី​ដូច​ការ​ចោទ​ប្រកាន់ទេ បើ​ទោះ​ជាប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា លោក​ ឆាន ឆាយ បាន​ប្រើ​រថតន្ត​បី​គ្រឿង​ដឹក​ឈើ​ជារៀង​រាល់​ថ្ងៃ​ពី​ស្រុក​ត្រពាំង​ប្រាសាទ យក​ទៅ​លក់​នៅ​ឯខេត្តបន្ទាយ​មានជ័យ រយះពេល​ជាង​មួយ​ខែ​កន្លង​​ទៅហើយ​ក៏ដោយ។

ពលរដ្ឋ​អ្នក​តាម​ដានហេតុការណ៍ខាងលើ​នេះ ស្នើរសុំ​ទៅ ឯកឧត្តម ម៉ែន លី ស្នងការនគរបាល​​ខេត្ត​ឧត្តរមាន​ជ័យ និង​ នាយ​ខណ្ឌរដ្ឋបាល​ព្រៃ​ឈើ​ខេត្តឧត្តរមានជ័យ​មេត្តា ចាត់​ចែង​មន្ត្រី​ខិល​ខូច​ក្រោម​ឱវាទខាងលើ​នេះ​ផង ជៀស​វាង​ប៉ះ​ពាល់​ដល់​កិត្តិយស​ដល់​ថ្នាក់​ដឹក​នាំ ដើម្បី​អោយស្រ​បទៅ​តាម​ប្រសាសន៍​របស់​រាជរដ្ឋាភិបាល​ដែល​តែងតែ​ប្រកាសថា សុំ​អោយ​កងកម្លាំង​ប្រដាប់​អាវុធកុំ​អោយ​ពាក់ព័ន្ធ​រឿង​បទល្មើស​ព្រៃ​ឈើ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1382ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1760ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1667ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1431ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន6885ដង វិទ្យុ​អា​មេ​រិ​ក​ត្រូវ​កោះហៅ​ឲ្យ​ចូល​តុ​ចរចា​   អាន1572ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន1951ដង អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិ?...    អាន1716ដង សាំង ហាក់ ឈ្មួញរកស៊ីដឹកឈើអត់ច្បាប់ យកលុយចិញ្ចឹមសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប   អាន1705ដង ជនពិការចុះដាំដើមឈើ៣ពាន់ដើម   អាន1496ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3573នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    32132នាក់
ខែនេះ    179760នាក់
ឆ្នាំនេះ   3762420នាក់
សរុប   53122346នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:13