ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ

ដោយៈ Sieam Reap Siem Reap ថ្ងៃទី 23 ខែ 06 ឆ្នាំ 2024 វេលាម៉ោង 12:18 នាទី ចំនួនអានៈ 12813

ខេត្តសៀមរាប៖ កាលពីសប្តាហ៍មុនមានការចុះផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធទៅនឹងការឈូសឆាយដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ប្រធានសហគមន៍ប្រើប្រាសទឹកនៅសង្កាត់ជ្រាវ ថាលោក គង់ មង្គល បានឈូសឆាយដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ករណីនេះបណ្តាលឱ្យគណកម្មការចម្រុះក្នុងខេត្តសៀមរាបបានចុះមកសិក្សាស្រាជ្រាវដល់សង្កាត់ជ្រាវ ក្រុងសៀមរាប និងឃុំកណ្តែកស្រុកប្រាសាទបាគង។

ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១១និង០០នាទី ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការនៃអាជ្ញាធរបឹងទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសនៃអាជ្ញាធរបឹងទន្លេសាប ចុះជួបពិនិត្យស្ថានភាពទន្រ្ទាន និងភ្លើងឆេះព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានកិច្ចសហការចូលរួមពី ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ស្នងការនគរបាលខេត្ត អភិបាលរងក្រុង ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន ការិយាល័យភូមិបាលស្រុក ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤នាក់។

សកម្មភាពចុះពិនិត្យស្ថានភាពទន្រ្ទាន និងភ្លើងឆេះព្រៃលិចទឹកស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប គណកម្មការចម្រុះបាននាំគ្នាពិនិត្យដល់ទីតាំងជាក់ស្តែង ដល់តំបន់ឈួសឆាយនៅតំបន់២ និងករណីឆេះព្រៃនៅតំបន់ជាក់ស្តែង ព្រំប្រទល់សង្កាត់ជ្រាវ និងឃុំកណ្តែក។ បន្ទាប់មកគណកម្មការចម្រុះបានបើកកិច្ចប្រជុំនៅសង្កាត់ជ្រាវដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១-ចុះពិនិត្យជាក់ស្តែងដោយមិនមានការទន្ទ្រានដីថ្មីនៅតំបន់៣ទេ ប៉ុន្តែមានការឈួសឆាយនៅតំបន់២ដែលបានកាត់ឆ្វៀល

២-ចំណុចដែលមានការទន្ទ្រានដីថ្មីចំនួន ២៣.៨៣ ហិតា នៅក្នុងតំបន់៣ ដែលបញ្ជាក់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (លិខិតលេខ ១១៧៧ ដនស/ខុទ្ធកាល័យចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤) វាជាដីបាទបឹងចាស់នោះទេ

៣-ពិតជាមានស្លាកស្នាមភ្លើងឆេះព្រៃលិចទឹកបិតប្រាកដមែនដែលស្ថិតនៅព្រំប្រទល់សង្កាត់ជ្រាវ ក្រុងសៀមរាប ជិតឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប

៤-ស្នើអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការកាប់ទន្ទ្រានថ្មី បង្កាកុំអោយភ្លើងឆេះព្រៃ និងពង្រឹងការអនុវត្ត អនុក្រឹត្យលេខ ០៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានមានប្រសាសន៍តាមទូរសព្ទថា គណកម្មការមិនបានចុះទៅពិនិត្យដីស្រែអាស្រ័យផលដែលលោក គង់ មង្គល ឈួសឆាយកាលពីសប្តាហ៍មុននោះទេ ព្រោះដីនោះនៅតំបន់២ ហើយក៏ជាដីដែលបានកាត់ឆ្វៀលជូនពលរដ្ឋរួចហើយ។ លោកចៅសង្កាត់បានបន្ថែមថា គណកម្មចម្រុះបានចុះទៅមើលត្រពាំងរហាលប្រាដែលវារាំងស្ងួត តាមរយៈការបង្ហោះត្រូន ដែលមើលតាមផែនទីទៅអស់ ២៣.៨៣ ហិតា។ លោកចៅសង្កាត់ធ្លាប់បានរាយការណ៍ថា វាមិនមែនដីឈូសឆាយថ្មីទេ គឺត្រពាំងវារាំញស្ងួត តែគណកម្មការមិនជឿបានជាចុះមកផ្ទាល់មើលជាក់ស្តែង។ តែគណកម្មការចម្រុះនៅតែសង្កត់ធ្ងន់ថា ទោះជាតំបន់២ ឬតំបន់បីក៏ដោយបើមិនមែនជាដីកាត់ឆ្វៀលជូនពលរដ្ឋទេ អាជ្ញាធរត្រូរក្សាការពារអោយបានកុំអោយមានការទន្ទ្រានឈូសឆាយដីព្រៃលិចទឹកយោងតាមអនុក្រឹត្យលេខ ០៨៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)   អាន2475ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1727ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន2275ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1814ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1793ដង អភិបាលរងស្រុកស្វាយលើម្នាក់ ប្រើហឹង្សាលើអ្នកកាសែត ព្រោះតែកាងកូនប្រុសឈូសដីព្រៃរបស់រដ្ឋ   អាន2085ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន6116ដង កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំង   អាន1908ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1647ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន2170ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23454នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    62257នាក់
ខែនេះ    810048នាក់
ឆ្នាំនេះ   3554352នាក់
សរុប   57153248នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 20:57