ជនរងគ្រោះនិងក្រុមគ្រួសារអំពាវនាវសុំឲ្យតុលាការជួយផ្តល់យុត្តិធម៌

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 08 ឆ្នាំ 2024 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 553

ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ ភេទស្រី អាយុ ៣៤ឆ្នាំ និងក្រុមគ្រួសារ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ អំពាវនាវសុំឲ្យតុលាការ ខេត្តកំពង់ធំ ជួយផ្តលយុត្តិធម៌ឲ្យពួកគាត់ផង ពាក់ព័ន្ធករណីផ្ទះអ្នកជិតខាងត្រូវបានអគ្គីភ័យឆេះខ្ទិច ហើយឆ្លងមកឆេះដល់ផ្ទះរបស់គាត់ (ម៉ាប់ លីហឺ) បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិនិងផ្ទះ ដែលមានចំនួនរាប់សិបម៉ឺនដុល្លារអាមេរិក។

ម៉ាប លីហឺ បានរៀបរាប់ក្នុងពាក្យបណ្តឹងថា “កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣:៣០នាទី            ចុងចម្លើងឈ្មោះ គង់ សុខជ័យ ដែលរស់នៅខាងលិចជាប់របងផ្ទះ បានដុតធូបនៅលើរានអសនៈរបស់គាត់ ហើយគាត់បានបិតទ្វារផ្ទះចេញទៅប្រកបអាជីវកម្មលក់ចាប់ហួយនៅតូបរបស់គាត់ឯទីផ្សារស្រុកស្ទោង ដោយភ្លើងធូបមិនទាន់រលត់អស់នៅឡើយ ទើបបណ្តាលឲ្យអគ្គីភ័យឆាបឆេះផ្ទះរបស់គាត់អស់រលីង ហើយបានរាលដាលមកឆេះដល់ផ្ទះនាងខ្ញុំ ធ្វើឲ្យខូចខាតដំបូលខាងលើទាំងស្រុង ឆេះជញ្ជាំងផ្ទះមួយចំហៀង ឆេះសំយ៉ាបខាងមុខដែលដាក់សម្ភារៈលក់ដូរទាំងស្រុង ព្រមទាំងខូចខាតសម្ភារៈលក់ដូរ (ឧបករណ៍នេសាទ និងគ្រឿងឡាន) សរុបទឹកប្រាក់ $៤០,០០០ (បួនម៉ឺនដូល្លារអាមេរិក) និង ថ្លៃជួសជុលផ្ទះឡើងវិញចំនួន $១៥,០០០ (មួយម៉ឺនប្រាំពាន់ដុល្លារអាមេរិក) សរុជាទឹកប្រាក់ ចំនួន $៥៥,០០០ (ប្រាំម៉ឺនប្រាំពាន់ដុល្លារអាមេរិក)។

តុលាការខេត្តកំពង់ធំបានកោះហៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ម៉ាប់ លីហឺ និង ចុងចម្លើយឈ្មោះ គង់ សុខជ័យ ទៅសម្របសម្រួលគ្នាពីរលើករួមមកហើយតែមិនត្រូវរ៉ូវគ្នា ព្រោះឈ្មោះ គង់ សុជ័យ មិនព្រមផ្តល់សំណងការខូចខាតជូនខាង ម៉ាប លីហឺ សូម្បីកម្រិតណាក៏ដោយ។

ពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ និងអ្នកជិតខាងមួយចំនួនបាននិយាយថា នៅក្នុងផ្ទះរបស់ឈ្មោះ គង់ សុជ័យ គឺមានដាក់ធាតុសាច់ញាតិ ហើយមានហឹងសការៈបូជា ដែលតែងតែដុតធូប ដុតទៀនគោរពបូជាចោលរួចទៅលក់ដូរបាត់ ដែលជាការធ្វេសប្រហែសបណ្តាលឲ្យឆេះខូចខាតដល់ទ្រព្យសម្បត្តិរបស់អ្នកជិតខាង។ អ្នកភូមិបន្ថែមទៀតថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ បើយើងធ្វេសប្រហែសធ្វើឲ្យខូចខាតព្រព្យសម្បត្តិគេ យើងគួរតែទទួលខុសត្រូវចំពោះមុខ​ច្បាប់ ជៀសវាងអ្នកផ្សេងធ្វើគម្រូតាម ម្យ៉ាងទៀតបើឆេះរួចខ្លួនៗអញ្ចឹង ជនរងគ្រោះដោយសាអ្នកធ្វេសប្រហែសនៅកម្ពុជាច្បាស់ជាធំហើយ។

ពលរដ្ឋនៅស្រុកស្ទោងកំពុងរងចាំតាមដានសាច់រឿងនេះយ៉ាង​យកចិត្តទុកដាក់ ថាតើតុលាការខេត្តកំពង់ធំ អាចមាននីតិវិធី ឲ្យឈ្មោះ គង់ សុជ័យ ផ្តល់សំណង់ដល់ជនរងគ្រោះឈ្មោះ ម៉ាប់ លីហឺ បានដែរឬយ៉ាងណា? នៅពេលដែលនីតិវិធីទាញហេតុផលផ្ទាល់មាត់ (សវនាការ) ចាប់ផ្តើមដំណើរការនៅថ្ងៃខាងមុខ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1680ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1717ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1922ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1563ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1733ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1708ដង លោក ហុកប៊ុនធឿន ហៅស្មីរត់ការឡានដឹកឈើទៀតហើយ   អាន1522ដង បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ   អាន2312ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន2430ដង ឈើហ៊ុបរាប់លានដើមត្រូវបានលោក ឧកញ្ញាឌីឌុក និងក្រុមហ៊ុនសំអឿនសុវណ្ណប្រើរណាយក្ស អារជ្រៀកឥត?...    អាន1979ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      26514នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    65317នាក់
ខែនេះ    813108នាក់
ឆ្នាំនេះ   3557412នាក់
សរុប   57156308នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 23:16