ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃម្ខាង

ដោយៈ ក្រញូង ខេត្តបាត់ដំបង ថ្ងៃទី 27 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 11:36 នាទី ចំនួនអានៈ 1743

សិស្សវិទ្យាល័យនេត្រយ៉ង់ម្នាក់ ត្រូវនគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការនៅ ព្រឹកថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៤ ក្រោយពីសិស្សរូបនេះ បានធ្វើសកម្មភាពកាប់លើភាគីជម្លោះ ដែលជាសិស្សរៀនវិទ្យាល័យជាមួយគ្នារបូសធ្ងន់ កាលពីវេលា ម៉ោង៨ព្រឹកថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៤ នៅវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងភូមិ/សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាយផ្នែកនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលលោក អ៊ុក សុវត្តិ បានឲ្យអង្គរថែមស៍ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤នេះដឹងថា មុនចាប់ខ្លួនកាលពីវេលាម៉ោង៩ព្រឹក(ម៉ោងចេញលេង)ថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៤ នៅក្នុង បន្ទប់រៀនវិទ្យាល័យនេត យ៉ង់ ស្ថិតក្នុងភូមិ.សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងមានករណីសិស្សចូលកាប់គ្នា ដោយប្រើកាំបិត បង្កឡើងដោយជនសង្ស័យ២នាក់៖ទី១ឈ្មោះ អំណត់ ចិត្រា ភេទប្រុសអាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១២ N វិទ្យាល័យនេត យ៉ង់ មានទីលំនៅផ្ទះលេខ១០០ក្រុមទី៥ភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង(ជនដៃដល់យកកាំបិតកាប់ផ្ទាល់)ទី២ឈ្មោះ សាត សិលា ភេទប្រុសអាយុជិត២០ឆ្នាំ បានរត់គេចខ្លួនបាត់។ចំណែកជនរងគ្រោះ មានឈ្មោះ សំ ឧស្សាហ៍ ភេទប្រុស​អាយុ១៧ឆ្នាំ សិស្សថា្នក់ទី១០ វិទ្យាល័យនេត យ៉ង់​មានទីលំនៅផ្ទះលេខ១៣៧ ក្រុមទី៦ ភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង​(រងរបួសប្រអប់ដៃដេរ១៥ថ្នេរ)។

សមត្ថកិច្ចដដែលបានបន្តថា ជនរងគ្រោះកំពុងអង្គុយក្នុងថ្នាក់រៀនរបស់ខ្លួនខណៈម៉ោងចេញលេង​ថ្ងៃទី២០ខែមិថុនា ស្រាប់តែមានមនុស្ស២នាក់បានចូលមកក្នុងរៀនខ្លួន ម្នាក់ឈ្មោះ សាត សិលា ជាបក្ខពួកមកពីក្រៅសាលាបានវ៉ៃខ្លួនជាច្រើនដៃ និងឈ្មោះ អំណត់ ចិត្រា ជាសិស្សរៀននៅវិទ្យាល័យនេត យ៉ង់ដូចគ្នា បានដកកាំបិតមកកាប់ខ្លួនជាច្រើនកាំបិត រួចជនសង្ស័យ និងបក្ខពួកក៏បាននាំគ្នារត់គេចខ្លួនអស់។លុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រោយបើកការស្រាវជ្រាវ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ អំណត់ ចិត្រា យកមកសួរនាំ ជនសង្ស័យសារភាពថា ជាការសងសឹងគំនុំចាស់។

មជ្ឈដ្ឋានមួយចំនួនបានបង្ហើបឲ្យដឹងថា ទាំងជនរងគ្រោះ និងជនបង្កគឺជាក្មេងទំនើង ប្រចាំវិទ្យាល័យនេត យ៉ង់ ដ៏ល្បីឈ្មោះ ហើយមុនកើតហេតុ ជនរងគ្រោះនិងបក្ខពួកធ្លាប់នាំគ្នាទៅវាយគេមុនដែរក្រោយមកជនសង្ស័យបានលើកគ្នាទៅកាប់ដើម្បីសងសឹកវិញ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2375ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន1931ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន915ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន4104ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន2077ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1696ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1680ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1477ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1541ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2294ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1នាក់
ម្សិលមិញ    12560នាក់
សប្ដាហ៍នេះ    35845នាក់
ខែនេះ    46499នាក់
ឆ្នាំនេះ   3944731នាក់
សរុប   53304657នាក់
ថ្ងៃទី 04 ខែ 12 ឆ្នាំ 2024 ម៉ោង 00:02