សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា

ដោយៈ រដួលfacebook ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 1965

ក្រសួង​ពាណិជ្ជកម្ម និង​សភា​ពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា បាន​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ដំបូង ដោយ​ផ្ដោត​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ទុន​នៅ​តំបន់​អាស៊ាន ព្រម​ទាំង​ការ​ត​ភ្ជាប់​វិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន នៅ​ឆ្នាំ​២០១៥ តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។

មន្ត្រីសេដ្ឋកិច្ច អ្នកជំនួញជាតិ អន្តរជាតិ និងអ្នកឯកទេសសេដ្ឋកិច្ចសរុបជាង ៩០០នាក់ នៅតំបន់អាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានស្ដីពីបញ្ហាសេដ្ឋកិច្ចនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសនានា មកវិនិយោគទុននៅប្រទេសកម្ពុជា ក្នុងវិស័យកសិកម្ម និងបង្កើតរោងចក្រកែច្នៃអង្ករ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។

ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីបញ្ហាសេដ្ឋកិច្ចនៅថ្ងៃទី១៧ ខែវិច្ឆិកា និងនៅគ្រាដែលកម្ពុជា មានផែនការនាំចេញអង្ករចំនួនជាង ១លានតោន នៅឆ្នាំ២០១៥ ខាងមុខ។ បច្ចុប្បន្ន កម្ពុជា មានស្រូវនៅសល់ប្រមាណពី ៣លានតោន ទៅ ៤លានតោន ក្នុងមួយឆ្នាំៗ។ វិស័យកសិកម្មកំពុងតែដើរតួនាទីយ៉ាងរឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា កន្លងមក។ ទីផ្សារនាំចូលអង្ករពីកម្ពុជា មានដូចជា តំបន់អាស៊ី (Asia) តំបន់អឺរ៉ុប (EU) សហរដ្ឋអាមេរិក (U.S) ប្រទេសអាហ្វ្រិក (Africa ) និងប្រទេសមួយចំនួនទៀត។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អ្នកជំនាញសេដ្ឋកិច្ចថា កម្ពុជា បើកចំហទីផ្សារ ដើម្បីឲ្យអ្នកវិនិយោគទុនលើវិស័យកសិកម្ម និងវិស័យមួយចំនួនទៀត៖ «កម្ពុជា សម្រេចបាននូវវឌ្ឍនភាពក្នុងការបើកចំហសេដ្ឋកិច្ច និងអនុវត្តតាមលក្ខខណ្ឌនានានៃអង្គការពាណិជ្ជកម្មពិភពលោក និងសហគ្រិនសេដ្ឋកិច្ចអាស៊ាន។ តាមរយៈការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជា សង្ឃឹមថានឹងពង្រីកទំហំនៃទីផ្សាររបស់ខ្លួនឲ្យទៅជាមជ្ឈមណ្ឌលធុរកិច្ចសម្រាប់ការទាក់ទាញវិនិយោគនៅក្នុងតំបន់ និងអន្តរជាតិ។

គួរកត់សម្គាល់ថា បន្ទាប់ពីកលិយុគហិរញ្ញវត្ថុពិភពលោកមក សេដ្ឋកិច្ចកម្ពុជា មានសភាពល្អប្រសើរ ដោយរក្សាបាននូវកំណើនផលិតផលសរុបក្នុងស្រុកប្រមាណ ៧%»។ ទាក់ទងនឹងវិស័យវិនិយោគទុននៅតំបន់អាស៊ាននេះដែរ ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ប្រទេសជាសមាជិកអាស៊ានចំនួន១០ រាប់ទាំងកម្ពុជា ផង កំពុងតែធ្វើឲ្យរីកចម្រើនលើវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក៖ «នៅគ្រាដែលគេចង់ឲ្យក្លាយជាការពិតនៃការបង្កើតសង្គមសេដ្ឋកិច្ចអាស៊ានមួយ ដូចការសុបិន្ដ គឺសហគមន៍តែមួយ និងវាសនាតែមួយនោះ នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងនៅប្រទេសកម្ពុជា និងជាពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់កម្ពុជា។

កម្ពុជា មានសន្តិភាព និងមានស្ថិរភាពសេដ្ឋកិច្ចរវាង ៧% ក្នុងមួយឆ្នាំៗ»។ ប្រទេសកម្ពុជា បានក្លាយជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩ ក្រោយមកកម្ពុជា បានក្លាយជាសមាជិកទី១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៤ កន្លងទៅ។

សេចក្តីរាយការណ៍នានា បានឲ្យដឹងថា ទីផ្សារនៅតំបន់អាស៊ាន មានប្រជាជនសរុបជាង ៦០០លាននាក់ ក្នុងចំណោមប្រទេសសមាជិកចំនួន១០ ក្នុងនោះមានប្រទេសកម្ពុជា ដែរ ដែលមានប្រជាពលរដ្ឋជាង ១៤លាននាក់ ភាគច្រើនជាកសិករ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1551ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1726ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1505ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1764ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1574ដង រថយន្តកាងឈើក្រញូងបំរុងគាបធ្វើឃាតរថយន្តអង្គរក្សស័ក្តិ៣   អាន1509ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1477ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1659ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1777ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1610ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6352នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72430នាក់
ខែនេះ    820221នាក់
ឆ្នាំនេះ   3564525នាក់
សរុប   57163421នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:40