នៅរសៀលថ្ងៃទិ២៣ម្សិលមិញកំលាំងមកពីអង្គភាពប្រឆាំង អំពើពុករលួយ របស់លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ដោយមានការ ចូលរួមសហការ ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំ ដោយមេបញ្ជាការរងអាវុធហត្ថ លោកខេន សុវណ្ណ មានការចាប់ខ្លួនព្រះរាជអាជ្ញារងតុលាការយោធាម្នាក់រួមជាមួយ
និងកូនប្រុសដែលជាក្រឡាបញ្ជីរបស់អយ្យការនិងបក្សពួក២នាក់ផ្សេងទៀតដែល សង្ស័យជាប់បទល្មើសពុករលួយជាច្រើនករណីដែលបានប្រព្រឹត្តកន្លងមក។
ប្រភពព័ត៌មាន ដែលបានលួចបង្ហើប ខាងលើនេះ បានឱ្យដឹងថា លោក ម៉ែន ហុង ត្រូវបានគេដឹងថា លួចយកដីរបស់អង្គភាព ដែលបច្ចុប្បន្នស្ថិតក្នុងខណ្ឌសែនសុខ យក ទៅធ្វើផ្ទះល្វែង ចំនួន ៦ល្វែង តាំងពីឆ្នាំ ២០១២ ហើយជាប់សង្ស័យក្នុងការកិប កេងលុយចំពោះការដោះដូរទីតាំង ពីក្នុង ខណ្ឌចំការមន ទៅខណ្ឌសែនសុខ ។
ប្រតិបត្ដិការឃាត់ខ្លួនមន្ដ្រីតុលាការជាន់ ខ្ពស់យោធា រួមជាមួយបក្ខពួកខាងលើនេះ បានធ្វើឡើងដោយមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្នុងហាងកាហ្វេមណ្ឌលគិរី១ តាម បណ្ដោយផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីអាវុធ ហត្ថមួយរូប ដែលចូលរួមក្នុងប្រតិបត្ដិការ ខាងលើនេះ បានឱ្យដឹងថា ក្នុងចំណោមជន សង្ស័យទាំង៤នាក់នោះ មានម្នាក់ជាព្រះ រាជអាជ្ញារងតុលាការយោធា ឈ្មោះម៉ែន ហុង និងកូនប្រុសរបស់ខ្លួនជាអ្នកបកប្រែ រីឯ បក្ខពួកពីរនាក់ផ្សេងទៀត ម្នាក់ជាជនជាតិ អង់គ្លេស មិនទាន់ត្រូវបានសមត្ថកិច្ចឬខាង អង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់នោះ ទេ ។
មន្ដ្រីអាវុធហត្ថ មិនបានបញ្ជាក់ថា តើ ការចាប់ខ្លួនជនសង្ស័យទាំង៤នាក់ ជាប់ពាក់ ព័ន្ធនិងបទល្មើសអ្វីនោះឡើយគ្រាន់តែដឹងថា ជារឿងពុករលួយ ។
ក្រោយការចាប់ខ្លួន នៅហាងកាហ្វេ មណ្ឌលគិរីទី១ ជនសង្ស័យទាំង៤នាក់ ត្រូវ បាននាំតាមរថយន្ដឆ្ពោះទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសួរនាំបន្ដទៀត ជុំវិញ ករណីទាំងនេះ។
ក្រោយពីនាំខ្លួនជនសង្ស័យទាំង៤នាក់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរួចមក ជនសង្ស័យជនជាតិអង់គ្លេសវ័យប្រមាណ ជាង៥០ឆ្នាំ ត្រូវបាននាំខ្លួនឆ្ពោះទៅកាន់ សណ្ឋាគារណាណា នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ ដើម្បីឆែកឆេរបន្ទប់ ទីកន្លែងដែលជន សង្ស័យរូបនេះ ស្នាក់នៅជាបណ្ដោះអាសន្ន៕
ថ្ងៃនេះ | 2597 | នាក់ |
ម្សិលមិញ | 10381 | នាក់ |
សប្ដាហ៍នេះ | 33211 | នាក់ |
ខែនេះ | 313573 | នាក់ |
ឆ្នាំនេះ | 313573 | នាក់ |
សរុប | 53912469 | នាក់ |
ថ្ងៃទី 29 ខែ 01 ឆ្នាំ 2025 ម៉ោង 07:29 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net