អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត

ដោយៈ សៀមរាប ថ្ងៃទី 11 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 06:02 នាទី ចំនួនអានៈ 31651

ការ​សរសេរ​ព័ត៌​មាន​បរិហា​បំភ្លើស​បំ​បោង​សំ​លេងគ្មាន​ការ​ពិត​ គ្មាន​មូល​ដ្ឋាន​ គ្មាន​ភស្តុតាង​ច្បាស់​លាស់ សរសេរ​ដោយ​លំ​អៀង​ទៅ​ភាគី​ដែល​ផ្តល់​ផល​ប្រ​យោជ ឬលំ​អៀង​ព្រោះ​តែ​សំ​ណូក​សូក​ប៉ាន់ ឬសរសេរ​ដោយ​គុំ​នំពី​ថ្ងៃ​មុន រវៀង​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​សារ​ព័ត៌​មាន​ដូច​គ្នា​ កាន់​តែ​រីក​រាល​ដាល​ធំ​ទៅៗ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យពិចារណាពី​និពន្ធនាយក​នៃ​ស្ថាប័ននីមួយៗ​ ឬ​អាច​ហៅ​ថា ជា​ចេតនា​របស់​ថ្នាក់​ដឹក​នាំ​ទាំង​នោះ​ផងដែរក៏​អាច​ថាបានដែរ ដែល​ទង្វើ​ទាំងនេះ​នាំ​អោយ​គេ​រិះ​គន់​ដល់​ស្ថា​ប័ន​ឯករាជ​មួយនេះថា មិន​ចេះ​ស្រ​លាញ់​​គ្នា​ មិន​ចេះ​សហការ​គ្នាជួយ​ជាតិ​មាតុ​ភូមិ​ គឺ​ខាំ​តែ​គ្នា​ឯង​ដូច​សត្វ​តិរិច្ឆានទៅ​វិញ។

អ្នក​កាសែត​៣​រូប​បាន​ទូរ​ស័ព្ទ​ប្រាប់​ កម្ពុជា​សុវណ្ណភូមិ កាល​ពី​ល្ងាច​ថ្ងៃទី​១០ ខែ​វិច្ឆកា ឆ្នាំ២០១៣ថា កាល​ពី​វេ​លា​ម៉ោង​៩និង១២​នាទី​យប់ ​ថ្ងៃទី​៧ ​ខែវិឆ្ឆិកា​ឆ្នាំ២០១៣ ​នៅ​ផ្លូវ​លំ​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ផ្លូវលេខ​៦៧ ​ទៅ​ស្រុក​អង្គរ​ជុំ​ឋិត​នៅ​ភូមិ​វត្ត​ ឃុំស្រែណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប ពួកគាត់​ត្រូវ​បាន​រថ​យន្តម៉ាក​លុច​ស៊ីស៤៧០ ពណ៍​ខ្មៅ​គ្មាន​ស្លាក​លេខរយ៉ែបុក​រថ​យន្ត​ម៉ាក​កាលី​ឆ្នាំ​១៩៨៥ ពណ៍ស​ក្នុង​គោល​បំ​ណង​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា ដែល​ពួក​គាត់​ជិះ​គ្នា​៣នាក់។ អ្នកកា​សែត​រង​គ្រោះ​បាន​បន្តថា ​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ដែល​បើក​រថ​យន្ត​បុក​ពួកគាត់​មាន​ឈ្មោះ អៀ-ឆៃ​យិន ភេទ​ប្រុស​ អាយុ​ប្រ​ហែល​ជាង​៣០​ឆ្នាំ​ រស់​នៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្ត​សៀម​រាប។

ក្រុម​អ្នក​កាសែត​ខាង​លើ​បាន​រំ​លឹក​អោយ​ដឹង​ថា កាល​ពី​ឆ្នាំ២០១២ពួកគាត់​បាន​ហៅ​អោយ​តុលាការ​ខេត្ត​សៀម​រាប​ចាប់​រថ​យន្ត​ដឹក​ឈើ​របស់ អៀ-ឆៃយិន អស់​៣គ្រឿងស្ថិត​ក្នុង​ស្រុក​ពួក ​ដែល​សរុប​ជា​ទឹក​ប្រាក់​លោក​យិន​ខាត​បង់​អស់​ប្រហែល​១២​ម៉ឺន​ដុល្លារ​អាមេរីកកាំង និង​កាល​ពី​ថ្ងៃទី១០​ ខែ​តុលា​ ឆ្នាំ​២០១៣ថ្មី​ៗនេះ ពួក​គាត់​​បានរាយ​ការណ៍​ជូន​លោក​អធិការ​ស្រុក​វ៉ារិន​អោយ​ចាប់​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្កដែល​ដឹក​ឈើ​ក្រញូង​ពេញ​របស់​លោក​ យិន អស់​១គ្រឿង​ទៀតដែល​អស់​ទឹក​ប្រាក់​ប្រ​ហែល​ជាង​២​ម៉ឺន​ដុល្លារ​អាមេរីក​ ដែល​ជា​ហេតុ​បណ្តាល​អោយ​លោក​យិន​មាន​ការ​ក្តៅ​ក្រ​ហាយ មាន​គុំ​នំ​គុំ​គួន​រហូត​ឈាន​ដល់​បើក​រថ​យន្ត​បុក​ជា​ច្រើន​ដង​មកលើ​រថ​យន្ត​របស់​ពួក​គាត់ ក្នុង​គោល​បំ​ណង​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​ដោយ​ចេតនា។

អ្នកកាសែត​ខាងលើបាន​ចោទ​ថា មាន​ស្ថា​ប័ន​សារ​ព័ត៌មាន​៣​ដែល​ចុះ​ផ្សាយ​បំភ្លើស​មួល​បង្កាច់​គ្មាន​ការ​ពិត​ទៅ​លើ​ពួកគាត់។ អ្នក​កាសែត​៣​រូប​ខាងលើ​សំ​នូមពរ​អោយ​ស្ថា​ប័ន​ទាំ៣ខាង​ក្រោម​​នេះ​ចុះផ្សាយ​​បក​ស្រាយ​អោយ​ពួក​គាត់​វិញក្នុង​រយៈពេល​១​សប្តាហ៍​គិច​ចាប់​ពី​ថ្ងៃ​ដែល​បាន​ចុះ​ផ្សាយ​បរិហាទៅ​លើ​ពួកគាត៖ ទី១-គេហទំ​ព័រ និង​កាសែត​នគរវត្ត http://www.nokorwatnews.com/detailnews.php?newsid=34906&mnu=2&cid=4#sthash.cghsUt6I.dpbs ដែល​ចុះ​ផ្សាយ​កាល​ពីថ្ងៃទី08 វិច្ឆកា 2013 ម៉ោង 16:57:56ដោយ​ ៖ ឡាំ សុធា ទី២-គេហទំព័រ រស្មីកម្ពុជា http://www.cen.com.kh/localnews/details_more/22?token=NDYxMmU4Nz ចុះ​ផ្សាយ​ថ្ងៃទី 8 វិច្ឆិកា 2013, ម៉ោង 03:10:PM ដោយ​ បាយ័ន និង​ទី៣-គេហទំព័រ​ កម្ពុជាថ្មី (http://kpt-news.com/index.php?option=com_content&view=article&id=36647:2013-11-09-07-29-34&catid=1:latest&Itemid=65) ចុះផ្សាយ​ថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០១៣។

អ្នក​កាសែត​៣រូបសូម​អោយ​ស្ថា​ប័ន​សារ​ព័ត៌​មាន​៣​ខាង​លើចុះ​បក​ស្រាយចំ​នុច​មួយ​ចំ​នួន​ដូច​ជា៖ ទី​១-រថ​យន្ត​ពួក​គាត់​ចត​នៅ​ស្ងៀម​មួយ​កន្លែង​មិន​បាន​បើក​ដេញ​រថ​យន្ត​ដឹក​ឈើ​អស់​ជា​ច្រើន​ម៉ោង​នោះ​ទេ។ ទី២-ពួកគាត់​មិន​បាន​ចចារ​ជា​មួយ​ឈ្មួញ​​ដឹក​ឈើ​ទាប្រាក់​៥រយ​ដុល្លារ​រហូត​ដល់​២រយ​ដុល្លារ​នោះទេ។​ទី៣-លោក​ស៊ីញ-សំ​ឡី​ មិន​ធ្លាប់​បានតុលាការ​ចាប់​ដាក់​គុគ​ពី​បទ​​ទៅ​ប្លន់​ស្រូវ​ប្រ​ជាពលរដ្ឋ និង​​ចាក់​សោរ​បង្ឃាំ​មនុស្ស​នៅ​ស្រុក​ជី​ក្រែង​ដូច​ការ​ចោទ​ប្រ​កាន់​នោះដែរ។ អ្នក​កាសែត​ទាំង​បី​រូប​ខាង​លើ​អង្វ​យ៉ាង​ទទួច​សុំ​អោយ​អគ្គ អគ្គនាយក​រង និពន្ធនាយក និពន្ធនាយករង​ ទទួល​បន្ទុក​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មេត្តា​ជួយ​ចុះ​ផ្សាយ​បក​ស្រាយ​បំ​ភ្លឺ​៣​ចំ​នុច​ខាង​លើ​តាម​ច្បាប់​សារ​ព័ត៌​មាន​ក្នុង​រយៈពេល​១​សប្តាហ៍ បើ​មិន​ដូច​ឆ្នោះទេ ពួកគាត់​និង​ដាក់​ពាក្យ​បណ្តឹងពី​អ្នក​សរសេរ​ព័ត៌​មាន​៣​រូប​ខាង​លើដែ​ល​សរ​សេរ​បំ​ភ្លើស​ការពិត​​ ​ទៅ​តុលាការខេត្ត​សៀម​រាប​ពី​បទ​បរិហាគេរ្តិ៍​ ដើម្បី​ទាម​ទា​រក​យុត្តិ​ធម៌​ទៅ​តាម​ផ្លូវ​ច្បាប់​ដោយ​ខាន​មិ​ន​បាន។

អ្នក​កាសែត​រង​គ្រោះ​៣​រូប​ដែល​ត្រូវ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ឈ្មោះ​ អៀ-ឆៃ​យិន​ បើ​ក​រថ​យន្ត​បំ​បុក​ជា​ច្រើន​ដង​ប៉​ង​ធ្វើ​មនុស្ស​ឃាត បាន​អះ​អាង​ថា លោក​ យិន​ តែង​តែ​ព្យាយាម​រក​អ្នក​មក​ចចារ​អោយ​ពួក​គាត់​យក​លុយ​ជា​ថ្នូរ​និង​ការ​ដឹក​ឈើ​ខុស​ច្បាប់​រប់​គាត់ តែ​ពួកគាត់​មិន​ព្រម​ទទួល​យក​លុយ​ដ៏​ស្អុយ​រលួយ​ទាំង​នោះ​ ទើប​លោក​យិន​បើ​ក​រថ​យន្ត​បុក​ពួក​គាត់​យ៉ាង​ដូច្នេះ។
អ្នក​កាសែត​រូប​នេះ​បាន​អោយដឹង​ទៀត​ថា ពួកគាត់​បាន​ដាក់​ពាក្យ​បណ្តឹ​ ពី​បទ​ប៉ុប៉ង​មនុស្ស​ឃាតដោយ​ចេតនា ទៅ​អធិការ​ស្រុក​វ៉ារិន និង​ទៅ​លុលាការ​ខេត្ត​សៀម​រាប ដើម្បី​ស្វែង​រក​យុត្តិ​ធម៌​ទៅ​តាម​ផ្លូវ​ច្បាប់ និង​សុំ​អោយ​តុលាការ​ ចាប់​ខ្លួន​ជន​ឧក្រិដ្ឋ​កម្ម​ព្រៃឈើ​ និង​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​រូប​នេះមក​ផ្ទន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ជាស​វាង​ការ​សើច​យំ​ពី​មជ្ឈដ្ឋាន​មហាជនទូទៅ។

ពល​រដ្ឋ​អ្នក​ស្រលាញ់​ព្រៃ​ឈើ​នៅ​ទិស​ឧត្តរ​នៃ​ប្រ​ទេស​កម្ពុជាបាន​គាំ​ទ្រ​ក្រុម​អ្នក​សារ​ព័ត៌មាន​ដែល​បាន​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ ហើយ​បាន​រិះ​គន់​សមត្ថ​កិច្ច​និង​មន្រ្តី​ជំ​នាញថាមិន​ដែល​ឃើញ​ចាប់​បាន​ឡាន​ដឹក​ឈើសោះ។ ពួកគាត់​បាន​បន្ថែម​ថា គួរ​ណាស់​តែ​រដ្ឋាភិបាល​ថ្មី​ផ្តល់​រង្វាន់​ដល់​អ្នក​កាសែត​ទាំង​នេះ​ ដែល​ពួកគាត់​បាន​ខិតខំ​ជួយ​ជាតិ​មាតុភូមិ​ដោយ​ចំ​ណាយ​ថវិការ​ផ្ទាល់​ខ្លួន មិន​ដូច​មន្រ្តី​របស់​រដ្ឋ​ស៊ី​ប្រាក់​ខែ​អត់​ប្រ​យោជ៕​ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1748ដង ព្រះរាជអាជ្ញារងតុលាការយោធាត្រូវ​អង្គភាពប្រឆាំងអំ ពើពុករលួយចាប់ខ្លួន   អាន1664ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1537ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1605ដង ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1770ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1660ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4587ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1747ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2602ដង សហជីព​ដាក់​ញ្ញត្តិ​ជូន​លោក អូ​បា​ម៉ា មេដឹ​នាំ​ចិន និង​កម្ពុជា​   អាន1552ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17513នាក់
ម្សិលមិញ    31984នាក់
សប្ដាហ៍នេះ    109739នាក់
ខែនេះ    609400នាក់
ឆ្នាំនេះ   3353704នាក់
សរុប   56952600នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2025 ម៉ោង 09:04