លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត

ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 10 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 2297

យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-ចិត្រា នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​ជា​កន្លែង​ខ្លាញ់ ក្នុងការ​ដាក់​កុង​ត្រូវ​ជជុះ​ចាំយក​លុយ​ពីក្រុម​ឈ្មួញរក​ស៊ី​ខុស​ច្បាប់ នាំឥវ៉ាន់​គេច​ពន្ធ​មក​ពី​ប្រ​ទេសថៃ ចូល​កម្ពុជា។​

យោង​តាម​ប្រ​ភព​ព័ត៌មាន​បានលួច​បង្ហើប​​អោយ​ដឹង​ថា លោកឡុងសំអឿន នាយ​ប៉ូលីសសេដ្ឋ​កិច្ច​ក្រ​សួងប្រ​ចាំ​ខេត្ត​សៀម​រាប និង​ខេត្ត​ឧត្តរមានជ័យ​ ដែល​ជា​កូន​ចៅ​ជំ​និត​របស់​លោក​ យិន-ប្រ​សិទ្ធ នាយ​ប៉ូលីស​សេដ្ឋ​កិច្ច​ក្រសួង​ បាន​ដេញ​ថ្លៃ​យក​ខេត្ត​បន្ទាយ​មាន​ជ័យ​ថែមមួយ​ទៀត​អោយ​គ្រប់​បី​ខេត្ត​នៅ​ទិស​ឧត្តរ ដើម្បី​ម្នីម្នា​ខិតខំ​កែ​ខៃ​ច្នៃ​គ្រប់​ល្បិច​កល​ក្នុង​ការ​ដាក់​ព​ង្រាយ​កង​កម្លាំង​ និង​កុង​ត្រូល​ជជុះ​ដើម្បី​ប្រ​មូល​លុយ​ខ្មៅ​ពី​ក្រុម​ឈ្មួញ​ដែល​រក​ស៊ី​បទ​ល្មើស​ដូច​ជា ដឹក​ឈើ​ខុស​ច្បាប់ ដឹក​ឥវ៉ាន់គេចពន្ធ និង​ម្ហូប​អាហារ​ខូច​គុណភាព ពី​ស្រុក​ថៃ​ចូលស្រុក​ខ្មែរ ​ជាដើម….។ល។

គួរ​រំ​លឹក​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​សារ​ព័ត៌មាន​មួយចំ​នួន​ ដែល​ចោទ​ថា លោក ហុក-ចិត្រា បាន​ដាក់​កុង​ត្រូល​ជជុះ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាំគាប​យក​លុយពី​ក្រុម​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់កាល​ពី​ពេល​ថ្មីៗនេះ លោក​ហុកចិត្រាត្រួវ​បាន​ថ្នាក់​លើ​​ផ្ទេ​​តំណែង​ពី​គោល​ដៅ​ខាង​លើ អោយ​ទៅ​ឈរ​ជើង​នៅ​ខេត្ត​ជា​យ​ដែន​ខ្មែរ​យួនវិញ​ ចំណែក​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​គេ​បង្ហើប​ថា លោក​ឡុងសំអឿនបាន​ដេញ​ថ្លៃយក​ ព្រោះ​ចង់​បាន​យូ​ហើយតែ​មិន​ដឹង​ធ្វើ​យ៉ាង​មេចអាច​យក​បាន​ ទើប​តែ​ពេល​នេះ​ជា​ឱកាស​​ល្អ​បាន​មក​ដល់​។

មជ្ឈដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ និង​ខេត្ត​ឧត្តរមាន​ជ័យ​បាន​អះអាង​ថា គេពុំដែល​​ឃើញ​លោក ប៉ូលីស​សេដ្ឋ​កិច្ច​ក្រសួងឈ្មោះ​ ឡុង-សំអឿន នេះ​ចេញ​មុខ​បង្ក្រាប​ទបល្មើស​ព្រៃ​ឈើ​ ​ឥវ៉ាន់​ខូច​គុណភាព និង​ឥវ៉ាន់​គេច​ពន្ធម្តង​ណា​នោះទេ តែ​បែ​ជា​ល្បីល្បាញថា ពូកែខាង​ដាក់​បង្រាយ​កូន​ចៅ​ក្រោម​ឱវាត​ចាំ​យក​លុយ​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​ទៅ​វិញ។

ពល​រដ្ឋ​បន្តថា បើ​ទោះ​បី​ជា​លោក​ឡុង​សំអឿន​បាន​បង្ក​ព្យុះ​ភ្លៀង​ ឬ​មេឃ​បាក់​ធ្លាក់លើ​ យ៉ាង​ណា​ក៏ដោយ ក៏​គ្មាន​ថ្នាក់​លើណា​អើពើ​​ឬធ្វើដឹង​លឺ​នោះដែរ ព្រោះ​លោក​ឡុង​សំ​អឿន​ ត្រូវ​បាន​លោក​ យិន​ប្រ​សិទ្ធ ដែល​ជា​ថ្នាក់​លើ​ស្រ​លាញ់​ពេញ​ចិត្ត​ពេញ​ថ្លើម ប្រើ​បាតដៃ​ព្រះ​យូឡាយបាំង​មេឃ​ជំនួស​លោក​ឡុង​សំ​អឿន​ហើយ​ មិន​តែ​ប៉ុណ្ណោះ​គេ​ថែម​ទាំង​ដឹង​ទៀត​ថា លោក​ឡុង​សំ​អឿន ​ជា​ដៃ​ស្តាំ​លោក​យិន​ប្រ​សិទ្ធ​ ដែល​ពូកែ​រក​ចំណូល​ក្រោម​តុជូន​ថ្នាក់​លើ​ផង​ដែរ ទើប​បាន​ជា​ធ្វើ​ការ​មិន​បាន​ប៉ុន្មាន​ឆ្នាំផង​ ក៏ឡើង​បុណ្យ​ឡើង​សក្តិរហូត​អាច​កាន់​ដំ​ណែង​ដល់​ទៅ​ពីរ​បី​ខេត្តតែ​ម្នាក់​ឯងទៀត។​

ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ យើង​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​បំភ្លឺ​ពី​លោក​ ឡុង-សំអឿន​ បាន​ទេ​ព្រោះ​គ្មាន​លេខ​​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1727ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1767ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1541ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2423ដង បុណ្យចូលឆ្នាំខ្មែរ   អាន2951ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1771ដង មន្ទីរសាធារណការណ៍ ចុះបិទចំណាំផ្លាតជូនពលរដ្ឋនៅសង្កាត់ជ្រាវជាងបីពាន់សន្លឹក   អាន1733ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1566ដង អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួ?...    អាន2516ដង សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ   អាន10767ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2766នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    68844នាក់
ខែនេះ    816635នាក់
ឆ្នាំនេះ   3560939នាក់
សរុប   57159835នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 02:13