លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ

ដោយៈ សហការី ខេត្តពោធិសាត់ ថ្ងៃទី 13 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 10:24 នាទី ចំនួនអានៈ 1994

ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ ជាស​វៀង​យប់​យូរសុបិន្ត​ច្រើន​។

ក្រោយពេល​ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ក្លា​រួចមក​លោក កែវ វ័យ បាន​ព្យាយាម​បដិសេធ​ដោយ​អះអាងថា​ខ្លួន​មិនបាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិកាជាតិ​ស្រេច​តែ​អំពើ​ចិត្ត​នោះទេ​។ ការព្យាយាម​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​បែបនេះ ត្រូវបាន​ក្រុមមន្ត្រី​នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​លើកទ្បើង​ថា អង្គភាព​ប្រ​ឆាំង​អំពើពុករលួយ និង​លោក ម៉ៅ ធនិន ដែលជា​អភិបាលខេត្ត​ពោធិ៍សាត់​ត្រូវ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវគេ​រាយការណ៍​ថា​បាន​ឃុបឃិត​ជាមួយ​បក្ខពួក​ក្រោម​ឱវាទ​មួយ​ក្តាប់​តូច កេងប្រវ័ញ្ច​ថវិកា​ស្ទើ​គ្រប់ជំពូក​នៅក្នុង​មន្ទីរ ក៏ដូចជា​គម្រោង​ផ្សេងៗ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ កន្លងមក​គេ​ធ្លាប់​ឃើញ​ក្រុមអធិ​ការកិច្ច​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះទៅពិនិត្យ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ក្រុមមន្ត្រី​សវនកម្ម​ទាំងនោះ​ត្រូវ​ថ្នាំ​សណ្តំ​របស់លោក កែវ វ័យ ហើយ​រក​មិនឃើញ​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​នោះទេ​។  អាច​និយាយបានថា​ក្រុមមន្ត្រី​អធិការកិច្ច​ទាំងនោះ​ទៅពិនិត្យ​មើល​លុយ​របស់​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់ មិនមែន​ទៅ​ស៊ើបអង្កេត​អំពើពុករលួយ​ដើម្បី​ចាត់វិធានការ​ទ្បើ​យ​។

​អំពើពុករលួយ​របស់​លោក កែវ វ័យ ត្រូវបាន​គេ​ដឹងថា​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​តាំង​ពីលើ​រហូតដល់​ក្រោម ហើយ​ការប្រែប្រួល​ជីវភាព​ដ៏​ឆាប់រហ័ស​របស់លោក កែវ វ័យ ត្រូវបាន​គេ​សង្ស័យ​ទាក់ទង​ទៅនឹង​អំពើពុករលួយ​។ មន្ត្រីរាជការ​នៃ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត ពោធិ៍សាត់​បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​រាល់​ភាពមិនប្រក្រតី​ដែល​លោក កែវ វ័យ ប្រព្រឹត្ត​។ ដោយហេតុថា ក្រុមអធិការកិច្ច​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​មិនអាច​រកឃើញ​អំពើពុករលួយ​របស់លោក កែវ វ័យ ទេព្រោះ​លុយ​បាន​បាំង​ភ្នែក​ពួកគេ​ជិត​អស់​ទៅហើយ​។

យើង​ពុំ​ទាន់​អាច​សុំ​ការ​បកស្រាយ​ពី​លោក កែវ វ័យ បាន​ទេ​ព្រោះ មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំនាក់​ទំ​នង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1721ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1611ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1520ដង លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប?...    អាន1443ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1639ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1460ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1337ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2397ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1590ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1408ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3573នាក់
ម្សិលមិញ    9591នាក់
សប្ដាហ៍នេះ    32132នាក់
ខែនេះ    179760នាក់
ឆ្នាំនេះ   3762420នាក់
សរុប   53122346នាក់
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:13