លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 07:36 នាទី ចំនួនអានៈ 2265

លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណត់​ ដោយ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​ក្រុម​មន្ត្រីជំ​នាញ និង​សមត្ថ​កិច្ច​ទាំង​តូច​ទាំង​ធំ​នៅ​ខេត្ត​សៀមរាប។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា រយៈពេល​ប្រហែល​បី​ខែ​ចុង​ក្រោយ​នេះ​លោក ដោ ប៉ូ បាន​ប្រើ​រថ​យន្ត​ម៉ាក​យីឌុប​ ដឹក​ឈើ​ពី​ស្រុក​ត្រ​ពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​យក​មក​ចែក​ចាយ​ក្នុង​ក្រុង​សៀមរាប និង​យក​ទៅ​ចែក​ចាយ​នៅ​ខេត្ត​នានា​ដូច​ជា​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាដើម។ ប្រ​ភព​បាន​បន្តថា លោក ដោ ប៉ូ ដឹក​ឈើ​លើ​ស​ច្បាប់​កំ​ណត់​ ដោយ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​កំ​ណត់​អោយ​ដឹក​ត្រឹម​តែ​ម្ភៃ ទៅម្ភៃ​មួយ​ម៉ែត្រគូប​តែប៉ុណ្ណោះ តែ​លោក​ ដោប៉ូ​បាន​ដឹក​រហូត​ដល់​៥០ ឬ៦០ ម៉ែត្រ​គូប​ ដើម្បី​កេ​ង​ចំ​ណេញយក​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​ បំ​បាត់​ថវិការ​ចំណូល​ និង​បំ​ផ្លាញ​ផ្លូវ​ថ្នល់របស់​រដ្ឋ​។

ជាក់​ស្តែង​កាល​ពី​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ លោក​ដោប៉ូ​បាន​ដឹក​ឈើ​ពេញ​មួយ​រថ​យន្ត​យី​ឌុប​យក​មក​លក់​អោយ​ដេប៉ូ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ ក្នុង​សង្កាត់​ជ្រាវ។ ខ​ណៈ​នោះ​ លោក​ឆៃ ​អ្នក​រត​ការ​អោយ​លោក​ដោប៉ូ​បាន​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ក្រុម​ខ្លាហោះ​ដោយ​ខាង​ខ្លា​ហោះ​កាក់​ឡាន​សាក​សួមិន​ព្រម​ឈប់ រហូត​ដល់​លោក អ៊ំ​ អមរ៉ា ស្នង​ការ​រង​ទទួល​ន្ទុក​ផ្នែក​បង្ក្រាប​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្តសៀមរាប ​ហៅ​អ្នក​ទាំង​សង​ខាង​ទៅ​អោយ​ប៉ូលីស​ប៉ុស្តិ៍​សង្គាត់​សាលា​កំ​រើក​សាកសួរ​ធ្វើ​កំ​ណត់​ហេតុ។ ប្រ​ហែល​មួយ​ម៉ោង​ក្រោយ​មក​លោក​ អ៊ំ អម​រ៉ា បាន​កាន់​ក្រដាស​ច្បាប់​ដឹក​ឈើ (ប៉េសេ) មួយ​សន្លឹក​ទៅ​ដល់​កន្លែង​ដេប៉ូទិញ​​ឈើខាងលើ​​ ហើយ​លោក​បាន​ហៅ​លោក ឡឹងសុខា មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ អោយ​ទៅ​ពិនិត្យ​ច្បាប់ដឹក​ឈើ​មួយ​យី​ឌុប​ខាងលើ។ ពេល​លោក មេព្រៃ​ឡឹង​សុខា ទៅ​ដល់​ក្នុង​ចំណោម​អ្នក​កាសែត​ប្រហែល​ជាង​២០នាក់នោះ លោក​ អ៊ំ​ អមរ៉ា បាន​ហុច​ក្រដាស​ច្បាប់​ដឹក​ឈើ​ទៅ​អោយ​លោក ឡឹង​សុខា ហើយ​សួរថា ˝លោក ខា តើ​ច្បាប់​ត្រឹម​ត្រូវ​ទេ?˝ លោក ខាឆ្លើយថា ˝ត្រឹម​ត្រូវ​ហើយ˝ លោកអ៊ំអមរ៉ា សួរបន្ត ˝លោក ខា ត្រឹម​ត្រូវ គ្រាប់​គ្រាន់​ ច្បាស់​លាស់ហើយឬ?˝ លោក​ខាឆ្លើយ​ទៀតថា ˝ត្រឹម​ត្រូវ​ ច្បាស់​លាស់អស់ហើយ˝ បន្ទាប់​មក​លោក អ៊ំអមរ៉ា និយាយថា បើ​ត្រឹម​ត្រូវ​ហើយ​ តោះ​យើង​ទៅ។

អ្នក​ឈរ​មើល​ និង​ឈរ​ស្តាប់​ លោក​អ៊ំអមរ៉ា និង​លោក ឡឹង​សុខា ឆ្លើយ​ឆ្លង​គ្នាបាន​រិះគន់ថា អ្នក​ទាំង​ពីរ​កំ​ពុងតែ​ឆ្លើយ​ឆ្លង​គ្នា​ដូច​អ្នក​ស្រុក​គេ​សែន​អ្នក​តាអញ្ចឹង (​មាន់​ហើយ​ឬ? បាទមាន់ហើយ​ ស្រាហើយ​ឬ បាទស្រាហើយ ហូប​ចុក​ឆ្អែត​ហើយ​ឬ បាទឆ្អែតហើយ)។

នៅ​រសៀល​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥ ម្សិល​មិញ រថ​យន្តយី​ឌុប​ដឹក​ឈើ​ពេញ​របស់​​លោក ដោប៉ូ បាន​ដឹក​ឈើ​ពី​ស្រុក​ត្រ​ពាំង​​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ​ យក​មក​លក់​អោយ​ដេប៉ូ​មួយ​ផ្សេង​ទៀតដែលគេ​ស្គាល់​​ថៅ​កែ​ដេប៉ូ​ឈ្មោះ​ ចាន់​ថុន (ហៅ​វ៉ា) នៅ​ភូមិ​ទ្រាក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប។

ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ព្យាយាម​ទូរស័ព្ទ​ទៅគ្រប់​មន្ត្រី​ជំ​នាញ​ក្នុង​ខេត្ត តែ​​គ្មាន​អ្នក​លើក​ទូរស័ព្ទ សូម្បី​តែ​លោក កើត វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀមរាបក៏​មិន​លើក​ទូរ​ស័ព្ទ​ដែរ​។ បន្ទាប់​មក​អ្នក​កាសែត​បាន​ទូរស័ព្ទ​រាយ​ការ​ទៅ​លោក ឯម មុន្នី អធិការ​ដ្ឋាន​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​ខាង​ជើង​បឹង​ទន្លេសាប លោក​បាន​សន្យាថា អោយ​កូន​ចៅ​ដែល​ជា​រដ្ឋ​បាល​ព្រៃ​ឈើ​នៅ​ខេត្ត​សៀមរាប​បី​នាក់​ទៅ​ត្រួត​ពិនិត្យ​ឈើ​ខាង​លើ​តែ ចាំ​បាត់ៗប្រហែល​ជាង​២ម៉ោង​នោះ​ អ្នក​កាសែត​ទូរស័ព្ទទៅ​ម្តង​ទៀត លោកឯម​មុន្នី​ថា ជាប់​រវល់ក៏បិទ​ទូរស័ព្ទ​បាត់ទៅ។

រថ​យន្ត​ដឹក​ឈើ​ទាំង​ពី​រគ្រឿង​ខាងលើ​មេ​ព្រៃ​បាន​ប្រាប់​ថា មាន​ច្បាប់​(ប៉េសេ)ចំនួន​២១​ម៉ែត្រ​គូប តែ​ជាក់​ស្តែងគឺលោកដោប៉ូ ដឹក​ប្រហែល​ជាង​៥០​ទៅ៦០​ម៉ែត្រ​គូប​ឯណោះ។

អ្នក​រត​ការ​រថ​យន្ត​ដឹក​ឈើ​របស់​លោក ដោប៉ូ បាន​ដើរ​និយាយតាម​តៀម​កាហ្វេថា រថ​យន្ត​ដឹក​ឈើ​របស់​លោក ដោប៉ូ មុន​ចូល​ដល់​ខេត្ត​សៀមរាប បាន​រាយការណ៍ ឬជូន​ដំ​ណឹង​ទៅ​គ្រប់​សមត្ថ​កិច្ច​ក្នុង​ខេត្ត​សៀមរាប​អស់​ហើយ គ្មាន​អ្នក​ណា​គេ​ទៅ​វាស់​វែង ឬចាប់​ចង​អីទេ បើ​ទោះ​ជា​អ្នក​កាសែត​ខំ​ស្រែក​រហូត​បែក​បំ​ពង់​ក​ក៏ដោយ។

សូម​បញ្ជាក់​ថា សូម្បី​ជញ្ជីង​ថ្លឹង​រថ​យន្ត​នៅ​ផ្លូវ​ក្រវ៉ាត់​ក្រុង ក៏បើ​ក​ផ្លូវ​អោយ​រថ​យន្ត​របស់​លោក ដោប៉ូ​ ទៅ​ដោយ​រលួន​ដែរ​បើ​ទោះ​ជា​ដឹង​ថា រថ​យន្ត​នេះ​ដឹក​លើស​ទម្ងន់​ក៏ដោយ។

បើ​ទោះ​ជា​លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប ខិត​ខំ​ជួស​ជុល សាង​សង់ផ្លូវ​ថ្នល់​យ៉ាង​ណា​ក៏ដោយ ក៏ផ្លូវ​ថ្នល់​នៅ​ខេត្ត​សៀមរាប និង​ចាប់​ផ្តើម​រលាយ​សាជាថ្មី​ទៀត បើ​មេ​ព្រៃ មន្ទីរ​សាធារណការនិង​ដឹក​ជញ្ជូន ជញ្ជីង​ថ្លឹង​រថ​យន្ត បណ្តោយ​អោយ​ឈ្មួញ​ដុះ​ស្លែ ទាំង​នេះ​ដឹក​ឈើ​លើស​ច្បាប់​កំ​ណត់​បែបនេះ៕ ដោយ៖ ផ្លុង-រ៉េត (ផ្សាយសាឡើងវិញ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1578ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1719ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1698ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន1948ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1810ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1520ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2292ដង ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1872ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន2203ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1918ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5677នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71755នាក់
ខែនេះ    819546នាក់
ឆ្នាំនេះ   3563850នាក់
សរុប   57162746នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:30