អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិនមែនឈ្មោះ ទូច ណាត នោះទេ

ដោយៈ រ៉េត ខេត្តរតនគីរី ថ្ងៃទី 15 ខែ 07 ឆ្នាំ 2018 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1828

ម៉ោង១០យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ល្បាញ​ដែល​ត្រូវ​បាន​គេ​ស្គាល់ច្បាស់​ថាប្តី​ឈ្មោះ ទូច ក្បាលធំ ដែលមានបងប្រុសឈ្មោះ ណាក់ ក្បាលធំ (សង្ស័យជាមន្ត្រីប៉េអឹម) បាន​ប្រើ​រថយន្ត​ជាច្រើន​គ្រឿង​បើក​​បំ​បុក​រថយន្ត​អ្នក​កាសែត៣គ្រឿង​ ព្រម​ទាំង​បញ្ជាអោយ​កូន​ចៅ​យក​កាំ​បិត ​ដាវ​សាំ​ម៉ូរៃដេញ​កាប់​សម្លាប់​អ្នក​កាសែត​ និង​យក​ដុំ​ថ្ម​គប់​បំ​បែកកញ្ចក់​រថយន្ត​អ្នក​សែត​ខ្ទេច​អស់​ នៅ​ចំ​នុច​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុងភូមិ១ ឃុំច្រេស ​ស្រុក​កូន​មុំ ខេត្តរតនៈគីរី ខណៈពេល​ដែល​អ្នក​កាសែត​តាម​ប្រមាញ់​រូប​ភាព​រថយន្ត​ម៉ាកសាន់យ៉ុង​ពណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ-2A-0909 ដឹក​ឈើ​ប្រ​ណិត​​ប្រភេទ​ធ្នង់អត់​ច្បាប់​ពេញ​មួយរថ​យន្ត។

ប្រភពព័ត៌មាន​បាន​អោយ​ដឹង​ថា ដំបូង​ឡើយ​រថ​យន្ត​សាន់​យ៉ុង​ដឹក​ឈើ​ធ្នង​ខាងលើ​នេះ បាន​ដឹក​ឈើ​មក​ដល់​កន្លែង​កើត​ហេតុ​ត្រូវ​បាន​រថយន្ត​អ្នក​កាសែត​ដេញ​តាម​ពី​ក្រោយ​ក្នុង​គោល​បំ​ណង​ថត​យក​រូប​ភាព ហើយ​ពេល​នោះ​រថយន្ត​សាន់​យ៉ុង​នេះ​បាន​ឈប់​ តៃ​កុង​ឡាន​ចាប់​ផ្តើម​លើ​ក​​ ទូរស័ព្ទ​និយាយ​ ស្រាប់តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង​តៃកុង​ឡាន​សាន់​យ៉ុង​បាន​បើ​កឡាន​បំ​បុក​គូទឡាន​អ្នក​កាសែត​២គ្រឿង​ដើម្បី​បើក​ផ្លូវ ហើយ​ភា្លម​ៗនោះ​​គេ​ឃើញ​រថយន្ត​២គ្រឿង​ មួយ​ម៉ាក​តូ​យូ​តា ពាក់​ស្លាក​លេខ ​ភ្នំពេញ2C-1168 ដឹក​មនុស្ស​ពេញ​ៗឡានប្រដាប់​ដោយ​កាំបិត ដាវ​សាំម៉ូរៃ ដេញ​កាប់​អ្នក​កាសែត ហើយ​ខណៈដែល​អ្នក​កាសែរត់​គេ​ច​ពី​ការ​តាម​សម្លាប់​របស់​ពួកគេ​ មេឈ្មួញ​ឈ្មោះ​ ទូច ក្បាលធំ នេះបាន​បញ្ជាអោយ​កូន​ចៅ​យក​ដុំ​ថ្ម និង​បំពង់​ទីប​វាយ​កំទេច​កញ្ចក់​ឡាន​របស់​អ្នក​កាសែត​ខ្ទេច​អស់​៣គ្រឿង រួច​ពួកគេ​បើក​ឡាន​គេ​ច​អស់​ទាំង​ឡាន​ដឹក​ឈើ និង​ឡាន​ដឹក​ឃាត្តករ។

អ្នក​កាសែតម្នាក់​ក្នុង​ចំ​ណោម​អ្នក​កាសែតជាច្រើន​នាក់​ក្នុង​ហេតុ​ការណ៍​ខាង​​លើនេះបាន​ប្រាប់​តាម​ទូរស័ព្ទថា ពួកគាត់​មានតែកាមេរ៉ាថត​រូប​ គ្មាន​កាំបិត គ្មានដាវ​ គ្មាន​កាំ​ភ្លើង គ្មានបំពង់ទីប គ្មានដុំថ្ម ដូច្នេះគ្មានអ្វីតបត​ជាមួយ​និងក្រុម​​ឧក្រិដ្ឋ​ជន​ព្រៃឈើ​ខាងលើ​នេះទេ មានតែរត់​ដើម្បី​ការ​ពារ​ជីវិត​មួយពេល​សិន។ អ្នក​កាសែត​រូប​នេះ​បាន​ន្តថា បន្ទាប់​ពីកើត​ហេតុ ខាង​ប៉ូលីស​ចរាចរណ៍ ស្រុក​កូនមុំ បាន​នាំ​កម្លាំងមក​អូស​យក​រថ​យន្ត​អ្នក​កាសែត​២គ្រឿង​ដែល​រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​យក​ទៅ​ទុក​នៅ​អធិការនគរបាលស្រុក​កូនមុំ​ ហើយ​បាន​កោះ​ហៅ​ម្ចាស់​រថ​យន្ត​អោយ​ចូល​ខ្លួន​បក​ស្រាយ​បំភ្លឺនៅ​រសៀ​ល​ថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ តែពួកគាត់​កំពុង​តែ​ពិភា​ក្សា​​ក្នុង​ ថាតើគួរចូលខ្លួន​តាម​ការ​កោះហៅរបស់​ប៉ូលីស​ឬយ៉ាង​ណា ព្រោះពួកគាត់​មានការ​បារម្មខ្លាច​ប៉ូលីសឃាត់ខ្លួនរបស់ពួកគាត់ ព្រោះឈ្មួន​ឈើ​ខាងលើនេះមានលុយ មាន​អំណាច​ទៀតផង។

នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមអ្នកកាសែរងគ្រោះខាងលើបាន​ប្រាប់​តាម​ទូរស័ព្ទថា ពួកគាត់​សម្រេច​ចិត្តទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​អធិការ​ប៉ូលីស​ស្រុក​កូនមុំ​ ខេត្ត​រតនៈ​គីរី ព្រោះ​ពួកកាត់​បាន​បញ្ជាក់ថា ពួកគាត់​គឺជាជនរងគ្រោះ មិន​មែន​ជាជនល្មើស​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ ហើយ​ក៏មិន​មែន​ជាឃាត្តករដែរ។

ក្រុម​អ្នក​អ្នក​តាម​ដាន​ហេតុការណ៍ខាងលើ សង្ឃឹមថា ខាងប៉ូលីសចរាចរណ៍ និង​អធិការស្រុកកូន​មុំ​ នឹងជួយ​ចាប់​ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ឈ្មោះ ទូច ក្បាលធំ នេះមក​ផ្តន្ទាទោសតាម​ផ្លូវ​ច្បាប់​ និង​សង​ការ​ខូចខាតដល់​ក្រុម​អ្នក​កាសែតខាងលើ ជៀសវាគេ​រិះគន់ថា ចាប់​បាន​តែរថយន្ត​អ្នក​កាសែត ឯរថយន្ត​ជនល្មើស​រកស៊ីខុស​ច្បាប់​ចាប់មិន​បាន។

ក្រុម​អ្នក​កាសែត​ដែល​រងគ្រោះខាងលើ សូម​អំពាវ​នាវ​ ដល់​សមត្ថកិច្ចគ្រប់​ជាន់​ថ្នាក់​នៅ​ខេត្តរតនៈ​គីរី ជាពិសេសឯកឧត្តមអភិបាលខេត្ត និង​លោក​ព្រះរាជអាជ្ញាលាសាដំបូងខេត្ត មេត្តាចាត់​ការ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ប្តី​ឈ្មោះ ទូច ក្បាលធំ ខាងលើ​នេះផង ដើម្បី​ផ្តល់យុត្តិធម៌​ដល់​​ពួកគាត់​ ហើយដើម្បី​បង្ក្រាប​ក្រុម​ឈ្មួញ​ឈើ​ទុច្ចរិត ដោយ​យោង​តាម​ប្រសាសន៍របស់​រាជរដ្ឋា​ភិបាល ដែល​មាន​ប្រសាសន៍ថា សមត្ថកិច្ចគ្រប់​ជាន់​ថ្នាក់​ត្រូវ​តែ​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយខាន​តែបាន។

យោងតាម រដ្ឋ​ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រមព្រហ្មទណ្ឌ និង​ច្បាប់​របស់​រដ្ឋបាលព្រៃ​ឈើ​បាន​ចែងថា ប្រជាពលរដ្ឋ​កម្ពុជាក្រប់រូប ទាំង​ពីរភេព មានសិទ្ធចូលរួម​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ហើយ​ប្រជាពលរដ្ឋ​កម្ពុជាគ្រប់​រូប​ មានសិទ្ធឃាត់ខ្លួនជនល្មើស​ដែលប្រព្រឹត្ត​បទ​ល្មើស​ជាក់ស្តែង ប្រគល់​អោយ​ទៅ​សមត្ថកិច្ចជំនាញ (បើអស់លោកណាមិន​ជឿនាំគ្នាទៅរៀន ឬទិញ​សៀវភៅបើកមើលខ្លួនឯងទៅ)៕ ដោយ៖ ផ្លូង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1533ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1610ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1719ដង សាលសម្តែងសៀកថ្មីដែលអាចស្វាគមន៍អ្នកទស្សនា រហូតដល់៤០០នាក់ចាប់បើកហើយ   អាន1714ដង ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1516ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន3356ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1510ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1982ដង អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន2223ដង អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន   អាន1704ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8209នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74287នាក់
ខែនេះ    822078នាក់
ឆ្នាំនេះ   3566382នាក់
សរុប   57165278នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:05