ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 23 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 03:16 នាទី ចំនួនអានៈ 1665

មនុស្ស​គ្រប់​គ្នា​នៅ​លើ​លោក​យើង​នេះ​ធ្លាប់​តែ​លឺ​ពេញ​ត្រ​ចៀក​ថា ម្តាយ​ឳ​ពុក​ជា​អ្នក​មាន​គុណ​​ដែល​ផ្តល់​កំ​ណើត​អោយ​កូន​គ្រប់​គ្នា​ហើយ​ស្រ​លាញ់​កូន​ស្មើ​និង​កែវ​ភ្នែក​របស់​ខ្លួន​សូម្បី​តែ​សត្វ​ស្រ​ម៉ោច​១​ក្បាល​ក៏​មិន​អោយ​វា​លើ​ប៉ុន្តែ​ឥ​ឡូវ​មាន​ម្តាយ​ខ្វះ​ព្រហ្ម​វិ​ហ៊ារ​ធម៌​ម្នាក់​និង​ឳ​ពុក​ចុង​ក្រៅ​ក្រប​ខ័ណ​បាន​វាយ​កូន​ប្រុស​អាយុ​ទើប​តែ​៥​ឆ្នាំ​រហូត​ជិត​ស្លាប់​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​ជាង​១​សប្តាហ៍​មក​ហើយ​នៅ​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ។ បើតាមសម្តី​របស់លោក​ជុំ-ទីណា(ហៅវែង)​មេការផ្ទះជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម​ក្រុង​​ខេត្ត​សៀម​រាប​បាន​អោយ​ដឹង​ថា លោក​បាន​ជួល​បន្ទប់​លេខ​៧​អោយ​ទៅ​ស្រ្តី​ឈ្មោះ​កែវ-ស្រីខួច​អា​យុប្រ​ហែល​ជាង​២០ឆ្នាំ​មានមុខ​របរជា​កម្ម​ករនិង​ប្តីឈ្មោះ​ចាន់-ចៃ​អាយុ​ស្របា​គ្នាមុខ​របរមិន​ច្បាស់​លាស់​ និង​មាន​កូនប្រុស​ម្នាក់អាយុ​ប្រហែល​៥ឆ្នាំហើយ​​ពួក​​គេ​មានស្រុក​កំណើត​នៅភូមិ​សំរោង​ ឃុំ​ឬស្សី​ក្រោក​ ស្រុក​មង្គល​បូរី ខេត្តបន្ទាយ​មានជ័យ ​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ខាងលើ។​លោក​វែង​បន្ត​ថា កាល​ពីថ្ងៃ​កើត​ហេតុ​ស្រ្តី​ខាង​លើ​និង​ប្តី​ចុង​ហេង​ស៊យ​រូប​នោះ​បាន​វាយ​កូន​រហូត​ផ្អើល​អ្នក​ជួល​បន្ទប់​ជិត​ខាង​ដោយ​គេ​អើត​មើល​ពីក្រៅ​ទៅឃើញ​ម្តាយ​រូប​នោះ​ទះកំ​ផ្លៀង​កូន​ ឯ​ចាន់​ចៃឳ​ពុកក្រៅ​ខោរូបនោះ​បានចាប់កូន​បោកទៅ​នឹងជញ្ជាំង​បណ្តាលអោយ​ជិតដាច់​ខ្យល់​ស្លាប់​ក៏ស្រាប់​តែនាង​ស្រីខូច​ភ័យ​ស្រែកហៅ​គាត់អោយ​ដឹកយក​ទៅ​មន្ទីពេទ្យ​ធំ(សាល់​សង្គ្រោះ​បន្ទាន់)។​ លោកវែង​បន្តទៀត​ថា កាល​ថ្ងៃទី២០​មានលោក​គ្រូពេទ្យ​ម្នាក់​ជិះម៉ូតូ​មកសាក​សួររក​ឈ្មោះស្រីខួច​ធ្លាប់​ធ្វើ​​ការនៅ​ហាង​ម្លប់​ស្បូវ​ផ្លូវ៦០​ម៉ែត្រ​ពាក់ព័ន្ធ​ពី​បញ្ហាកូន​ប្រុស​ខាង​លើ ​ហើយលោក​បានប្រាប់​គ្រូពេទ្យ​រូបនោះ​ថា ធ្លាប់លឺគេ​ប្រាប់ថា​ក្មេងប្រុស​ខាង​លើ​នេះ​ម្តាយ​វាតែង​តែវាយ​ដំជាញឹក​ញាប់តែរឿង​អីផ្សេង​គាក់​ មិន​​ដឹង​ទេ។​លោក​វែង​បន្ថែម​ថា ​តាំងតែ​ពីលោក​ជូន​ម្តាយ​កូន​ខាង​លើទៅ​មន្ទីពេទ្យ​អស់រយះ​ពេលជាង​១សប្តាហ៍​នេះពុំមាន​នរណាមក​មើលបន្ទប់​ជួល​នេះទេ​ រហូត​មាន​ពាក្យ​ចចាម​អារាម​ថាក្មេង​រង​គ្រោះបាន​ស្លាប់​បាត់​បង់​ជីវិត​បាត់ទៅ​ហើយ​ ឯនាងស្រីខួច​និងប្តីហេង​ស៊យ​បាន​រត​បាត់​ស្រ​មោល។​ នៅព្រឹកថ្ងៃទី២៣​នេះចំពេលអ្នក​យកព័ត៌មាន​យើងកំពុង​សាកសួរ​លោកវែង​មេកាផ្ទះជួល​ស្រាប់តែ​មានស្រ្តី​ម្នាក់វ័យ​ប្រហែល​ជាង​៣០​ឆ្នាំស្លៀក​សំពត់​ពណ៍​ក្រហម​ស្រអាប់​សក់​រួញ​អង្គាស​ដីបីកូន​តូច​នឹង​ដៃម្នាក់​ដឹកដៃកូន​តូចប៉ុនៗ​គ្នា២នាក់​មកសុំ​ចូលបន្ទប់​លេខ៧​ដើម្បីបោស​សំអាត​និង​បោក​ខោអាវ​អោយ​ម្ចាស់​បន្ទប់។​ស្រ្តីរូប​នោះបាន​ប្រាប់​ថា ​ម្ចាស់បន្ទប់​ជួល​គាត់​អោយ​មក​បោស​សំអាត​បន្ទប់​និងបោក​ខោអាវព្រោះស្រី​ខួចជាប់មើល​កូនឈឺ​នៅ​ពេទ្យ ​បើមិនជឿ​អាច​ចុច​ទូរ​ស័ព្ទ​ជួបម្ចាស់​គេផ្ទាល់​ក៏បាន​ព្រោះស្រី​ខួចបាន​អោយ​លេខ​ទូរស័ព្ទ​មក​តាម​គាត់។​ កែវស្រីខួច​បានប្រាប់អ្នក​យកព័ត៌មាន​យើងនៅព្រឹក​ថ្ងៃទី​២៣​នេះថា​ ខាង​មន្ទី​ពេទ្យ​ខេត្តគេ​បាន​បញ្ជួន​កូន​នាង​អោយ​មក​ព្យាបាល​នៅមន្ទីរ​ពេទ្យ​កុម៉ារ​គន្ធបុប្ផា។​ស្រីខួបន្ត​ទៀតថា​ ខាង​គ្រូពេទ្យ​គេ​ចោទ​ថា នាង​វាយ​ប្រើ​អំពើហឹង្សា​លើកូន​បន្ទាប់ពី​គ្រូពេទ្យពិ​និត្យ​ព្យាបាល​បើទោះ​ជានាង​ខំព្យាយាម​ពន្យល់​ថា មិន​បាន​វាយ​ក៏​ដោយ។​ ស្រីខួច​បដិសេធ​តាម​ទូរស័ព្ទ​យ៉ាង​រដិបរដុប​ទៀត​ថានាង​មិន​បាន​វាយ​កូន​ទេ ​មូល​ហេតុ​ដែល​កូន​ឈឺហើយ​មានស្នាម​លើ​ខ្លួន​នេះគឺកូន​នាងបាន​រតលេង​ឆ្កែពណ៍​ខ្មៅ១​ក្បាល​ដេញ​ខាំវា​ភ័យ​ក៏រតបុក​អីមួយ​ក៏មិន​ដឹង។​ តែបើតាម​សម្តីអ្នកបោក​ខោអាវដែល​បានទៅដល់​មន្ទីពេទ្យ​កុម៉ារបាន​ប្រាប់ថា​ កូន​របស់​នាង​ស្រីខួច​រាង​គ្រាន់​បើហើយ​ តែនៅហើម​ភ្នែកម្ខាង​និងពេល​ក្រោកឈរ​អង្គុយនៅរាង​វិលមុខ​នៅឡើយ។​ លោកស៊ីន-ណារ៉ា​នាយរងប៉ុស្តិ៍​ស្លក្រាមបាន​ប្រាប់តាម​ទូរស័ព្ទ​នៅព្រឹកដដែល​នេះថា​ លោក​ពុំ​ទាន់​បាន​ដឹង​​ពីករណី​ខាងលើនេះ​ទេណា១​លោកជាប់​រវល់​ចាំអោយ​កូនចៅ​គេចុះស៊ើប​អង្កេត​ករណីខាង​លើនេះ។​ អ្នកយកព័ត៌​មានយើង​ពុំទាន់អាច​សុំការបំ​ភ្លឺពីក្រុម​គ្រូពេទ្យ​នៅមន្ទី​ពេទ្យកុ​ម៉ាគន្ធ​បុប្ផាបាន​ទេ ព្រោះ​មន្ទី​ពេទ្យ​នេះកន្លង​មក​មិនអ្នក​អុញ្ញាត្ត​អោយ​អ្នក​កាសែត​ចូល​ថត​រូប​ឬយក​ព័ត៌​នោះទេ។ អ្នកជួលបន្ទប់​ក្បែរ​ខាង​ដែល​ដឹង​រឿង​ខាង​លើ​បាន​និយាយ​ថា គួរតែ​សមត្ថកិច្ច​ស៊ើប​អង្កេត​ចាត់​ការ​តាម​ផ្លូវ​ច្បាប់នូវ​ករណី​ការប្រើ​អំ​ពើ​ហឹង្សា​ខាង​លើ ទៅ​លើ​ឳ​ពុក​ចុង​ខាង​លើ​អោយ​បាន​សមរម្យ​ព្រោះក្មេង​ទើប​មាន​អាយុ​៥​ឆ្នាំសោះហ៊ាន​វាយធ្វើ​បាប​បែប​នេះអាង​តែមិន​មែន​កូន​ខ្លួន​បង្កើត៕
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1739ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1537ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2654ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1740ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1647ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1535ដង ផល​ប៉ះពាល់​នៃ​ការ​វិនិយោគ​របស់​ចិន នៅ​កម្ពុជា   អាន1795ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1710ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1855ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1712ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      22980នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    61783នាក់
ខែនេះ    809574នាក់
ឆ្នាំនេះ   3553878នាក់
សរុប   57152774នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 20:32