លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ

ដោយៈ ផ្លុង-រ៉េត សៀមរាប ថ្ងៃទី 16 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 11:33 នាទី ចំនួនអានៈ 1752

លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណាត់ការ​រឹតបន្តឹង​របស់​ថ្នាក់លើ​ម្តងណា​ឡើយ​។​

​នៅក្នុង​ខេត្តសៀមរាប គេ​សង្កេតឃើញ​លោក យិន ប្រសិទ្ធ បាន​ពង្រាយ​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ​និង​ល្បាត​តាម​ដងផ្លូវ​ជាតិ​សំខាន់ៗ​ដូចជា​នៅតាម​ផ្លូវ​លេខ​៦៧​មាន​មួយក្រុម ផ្លូវជាតិ​លេខ​៦៨​មួយក្រុម​ទៀត និង​នៅ​ចំណុច​ស្រុក​ពួក មួយក្រុម រហូតដល់​ចំណុច​ស្រុក​ជីក្រែង មួយក្រុម​ទៀត​។ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ ដែល​ចុះទៅ​បំពេញភារកិច្ច​ក្នុង​ខេត្តសៀមរាប បាន​ប្រព្រឹត្ត​នូវ​រឿងអាស្រូវ​ជាច្រើន ដូចជា​ឈ្មោះ ងួន បូរ៉ា ជាដើម​គឺ​ល្បីល្បាញ​បំផុត​ខាង​ ជំរិត​ឲ្យ​អ្នករកស៊ី​ទាំង​តូច​ទាំង​ធំ​ចូល​បង់លុយ។​

នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឯណោះ​វិញ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ​ត្រូវបាន​ដាក់​ប៉ុស្តិ៍​ជជុះ​និង ត្រៀម​រថយន្ត​សម្រាប់​ប្រដេញ​ឡាន​ដឹកទំនិញ​ទាំងឡាយណា ដែល​មិនបាន​ចូល​បង់លុយ​ឲ្យ ពួកគេ ហើយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​នៃ​ការដឹក ជញ្ជូន​ប្រេងសាំង​គេចពន្ធ​មកពី ស្រុក​សៀម ឆ្លងកាត់​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឡើងមក​កាន់​ខេត្តសៀមរាប ដើម្បី​លក់​​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​ដោយ​ក្រុម ឈ្មួញ​បាន​ប្រើប្រាស់​ទាំង​រថយន្ត នីសា​ន់ ឬ​រថយន្ត​ទួរីស ដឹក​តាម​ប៊ីដុង ក៏ដូចជា​ការ​ប្រើ​ប្រាស់​រ​​ថ​យន្ត​ស៊ីទែន មិនអាច​គេចផុត​ពី​ក្រសែភ្នែក​របស់​។

​កម្លាំង​ដែល​លោក យិន ប្រសិទ្ធ ចាត់តាំង​ឲ្យ​ចុះទៅ​ឈរជើង​តាមផ្លូវ​ជាតិ​សំខាន់ៗ​ក្នុង​ខេត្តសៀមរាប​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សុទ្ធតែជា​ជើង​កាប់​ដាវ ហើយ​មន្ត្រី​ខ្លះ​មិនមាន​ឈ្មោះ​ក្នុង​លិខិត​បេសកកម្ម​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​នោះទេ ប៉ុន្តែ​អាច​ចុះ​ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ​ឬ​ប្រដេញ​ឡាន​ដឹកទំនិញ​ឲ្យ​ចូល​បង់លុយ​តាមតែ​អំពើ​ចិត្ត​។ មន្ត្រីនគរបាល​មួយចំនួន​បាន​ដេញថ្លៃ​ប៉ុស្តិ៍​ពី​លោក យិន ប្រសិទ្ធ ដើម្បី​ចាត់ចែង​ក្នុងការ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ ឬ​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងតម្លៃ​២​ពាន់ ឬ​៤​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ដូច្នេះ​ដើម្បី​បាន​លុយ​ឡើង​ឲ្យ​លោក យិន ប្រសិទ្ធ​គ្រប់​ចំនួន​និង​ទាន់ពេលវេលា មន្ត្រី​ទាំងនោះ​ត្រូវតែ​ព្យាយាម​ប្រមូល​តាម​គ្រប់​រូប​ភាពមិន​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​។​

​ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ផ្តល់​​សេចក្តីទុកចិត្ត​ឲ្យ​លោក យិន ប្រសិទ្ធ គ្រប់គ្រង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​នៅ​ភាគ​ឧ​ត្ត​រ​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​គួរ​ឲ្យ​ខកចិត្ត​បំផុត ដោយសារតែ​លោក យិន ប្រសិទ្ធ គិតគូរ​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​តាមរយៈ​ការចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ​និង​ប្រដេញ​ឡាន​ដឹកទំនិញ​យកលុយ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន2002ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1733ដង បែកធ្លាយក្រុមលោក ទា-គឹមសុទ្ធ បានបាញ់៧គ្រាប់ព្រោះខឹងរឿងសមាជិកសហគមគេហាមមិនអោយ បង់ត្រីនៅត?...    អាន1638ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1606ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន1728ដង បទសម្ភាសន៍ជនរងគ្រោះរឿងដីធ្លីនៅក្រោយផ្សារលើ   អាន1967ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1849ដង មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន3239ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2657ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1541ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9269នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75347នាក់
ខែនេះ    823138នាក់
ឆ្នាំនេះ   3567442នាក់
សរុប   57166338នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:21